Galaxy Tab S7 Series អាចគាំទ្របច្ចេកវិទ្យាសាកថ្មកម្លាំង 45W ប៉ុន្តែមិនបានភ្ជាប់ឆ្នាំងសាក 45W មកជាមួយទេ​
ដោយ​ ៖ ឈីរ៉ូ | 5 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា កាលពីយប់មិញនេះ តាមរយៈព្រឹត្តិការណ៍ពិសេសដ៏ធំប្រចាំឆ្នាំ Galaxy Unpacked លើកទី 2 Samsung បានធ្វើការប្រកាសចេញ ក៏ដូចជាបានដាក់បង្ហាញពីផលិតផលថ្មីធំៗចំនួន 5 របស់ខ្លួន ឲ្យមហាជនបានឃើញ ដោយក្នុងនោះក៏មានវត្តមានថេប្លេតលំដាប់កំពូល Galaxy Tab S7 Series ផងដែរ។ 

Galaxy Tab S7 Series បានបង្ហាញខ្លួនមកជាមួយរចនាបថរូបរាងស្រស់ស្អាត, កម្រាស់តួខ្លួនស្តើង, កម្លាំងម៉ាស៊ីនលំដាប់កំពូល, បន្ទះបង្ហាញដែលមានអេក្រង់ Refresh Rate ដល់ទៅ 120Hz និង S-Pen ជំនាន់ថ្មី ដែលមាន Latency ត្រឹម 9m ក៏ដូចជាថ្មទំហំធំ 8,000mAh សម្រាប់ Galaxy Tab S7 និង 10,090mAh សម្រាប់ Galaxy Tab S7+។ លើសពីនេះ Galaxy Tab S7 Series ក៏អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនដែលមានកម្លាំងដល់ទៅ 45W ថែមទៀតផង។ អ្វីដែលជាចំណុចអវិជ្ជមាននោះ គឺថានៅក្នុងប្រអប់វេចខ្ចប់របស់ Galaxy Tab S7 Series មិនបានភ្ជាប់មកជាមួយឆ្នាំងសាកកម្លាំង 45W នោះទេ ប៉ុន្តែជំនួសមកវិញ ពួកវាបានភ្ជាប់មកជាមួយឆ្នាំងសាកកម្លាំងត្រឹម 15W ប៉ុណ្ណោះ។ 

អញ្ចឹងសរុបមកវិញ មានន័យថា ដើម្បីអាចឲ្យ Galaxy Tab S7 Series ទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 45W គឺតម្រូវឲ្យអ្នកប្រើប្រាស់ចំណាយលុយធ្វើការទិញឆ្នាំងសាកល្បឿនលឿនកម្លាំង 45W ពីខាងក្រៅបន្ថែមទៀត។ 

ដោយ​ ៖ Samsung
អត្ថបទទាក់ទង