មុខងារ Wireless DeX ពិតជាបង្ហាញខ្លួននៅលើ Galaxy Note20 Series និង Tab S7 Series មែន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

មុននឹងព្រឹត្តិការណ៍ Unpacked បានមកដល់ យើងធ្លាប់ទទួលបានដំណឹងលេចធ្លាយមួយដែរ ដែលបង្ហាញថា Samsung អាចនឹងបំពាក់មុខងារ DeX ជាលក្ខណៈ Wireless នៅលើ Galaxy Note 20 Series ថែមទៀតផង ព្រោះថាកន្លងមកនេះ ដើម្បីប្រើប្រាស់មុខងារខាងលើបាន លុះត្រាតែអ្នកប្រើប្រាស់ មានខ្សែដើម្បីតភ្ជាប់ ពីទូរសព្ទឆ្លាតរបស់ Samsung ទៅកាន់ Monitor ឬកុំព្យូទ័រជាដើម។ ដោយឡែក នៅក្នុងពេលនេះ Samsung មិនធ្វើឲ្យអ្នកដែលបានរំពឹងទុកនោះខូចចិត្តឡើយ ព្រោះថាគេពិតជាបាននាំយកមុខងារមួយនោះ មកកាន់ទូរសព្ទឆ្លាត និងថេប្លេតជំនាន់ថ្មីរបស់គេពិតមែន។

ជាការពិតណាស់ បើតាមការបង្ហាញចេញពីសំណាក់ Samsung កាលពីក្នុងព្រឹត្តិការណ៍ Unpacked យប់មិញនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា នៅលើ Galaxy Note 20 Series និង Galaxy Tab S7 Series គឺពិតជាបានបំពាក់មកជាមួយមុខងារ DeX ដោយមិនប្រើប្រាស់ខ្សែពិតមែន។ មិនខុសទេ បើទោះជា Samsung បានកែច្នៃឲ្យអ្នកប្រើប្រាស់ អាចធ្វើការភ្ជាប់ទូរសព្ទឆ្លាត ជាមួយកុំព្យូទ័រ ឬទូរទស្សន៍ដោយមិនប្រើខ្សែ តាមរយៈមុខងារ DeX ក៏ពិតមែន ប៉ុន្តែសម្រាប់ចំណុចផ្សេងៗទៀតនៃមុខងារនេះ គឺមិនត្រូវបានគេកែប្រែនោះទេ និយាយឲ្យចំទៅ Wireless DeX គឺជាមុខងារ DeX គ្រាន់តែលើកនេះ វាមិនប្រើប្រាស់ខ្សែរញ៉េរញ៉ៃប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា មុខងារ DeX កន្លងមកនេះ វាដើរតួប្រៀបដូចជាកុំព្យូទ័រខ្នាតតូចមួយអញ្ចឹង នៅពេលដែលអ្នកភ្ជាប់វា ទៅកាន់កុំព្យូទ័រ, ទូរទស្សន៍ ឬក៏ជា Monitor ព្រោះថាវាអនុញ្ញាតឲ្យអ្នក ប្រើប្រាស់កម្មវិធីផ្សេងៗ ដែលមាននៅលើទូរសព្ទឆ្លាតនេះបាន ទៅកាន់ Monitor បង្ហាញ ដោយវាផ្តល់បទពិសោធន៍ ស្រដៀងនឹងការប្រើកុំព្យូទ័រដែរ។

និយាយរួមមកវិញ Samsung ពិតជាបាននាំយកមុខងារ Wireless DeX ឬមុខងារ DeX មិនត្រូវការខ្សែនោះ មកកាន់ទូរសព្ទឆ្លាត ក៏ដូចជាថេប្លេតជំនាន់ថ្មីរបស់ខ្លួនពិតមែន ហើយវាក៏ជាចំណុចពិសេសមួយ ដែលអ្នកសិក្សា ក៏ដូចជាអ្នកធ្វើការមួយចំនួនធំចង់បានដែរ។ អញ្ចឹងហើយ នេះជាចំណុចប្រសើរមួយទៀតនៃមុខងារ DeX ព្រោះថា វាផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាងមុន ដោយមិនតម្រូវឲ្យពួកគេ ប្រើប្រាស់ខ្សែរភ្ជាប់រញ៉េរញ៉ៃទៀតនោះទេ។

ដោយ​ ៖ Samsung
អត្ថបទទាក់ទង