ហ្គេមវាយគ្នា Brawlhalla បានមកដល់លើ Android និង iOS ជាផ្លូវការហើយ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ដូចប្រិយមិត្តភាគច្រើន បានដឹងរួចមកហើយថា Brawlhalla គឺជាហ្គេមមានក្រាហ្វិកបែបតុក្កតា និងមានសកម្មភាពរស់រវើក ត្រូវបានអភិវឌ្ឍឡើង ដោយក្រុមហ៊ុនផលិតហ្គេមដ៏ល្បីឈ្មោះ នោះគឺ Ubisoft Entertainment។ មិនតែប៉ុណ្ណោះ ហ្គេមមួយនេះ ក៏ធ្លាប់ទទួលបានភាពជោគជ័យរួចមកហើយ នៅលើ Platform មួយចំនួនដូចជា PS4, Xbox One និងកុំព្យូទ័រ ជាដើម។

ជាក់ស្ដែង កាលពីលើកមុន Ubisoft Entertainment ដែលជាក្រុមហ៊ុនបានបង្កើតហ្គេមដ៏ល្បីមួយនេះឡើង បានធ្វើការបញ្ជាក់ថាហ្គេម Brawlhalla សម្រាប់លេងនៅលើស្មាតហ្វូន នឹងត្រូវបានដាក់អោយលេងជាផ្លូវការ នៅថ្ងៃទី 06 ខែសីហា ឆ្នាំ 2020 នេះ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាបានសម្រេចចិត្តធ្វើការប្រកាសចេញហ្គេម Brawlhalla នៅមុនថ្ងៃកំណត់ទៅវិញ ដែលពេលនេះ វាត្រូវបានបញ្ចេញដើម្បីដាក់អោយលេង ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ជាផ្លូវការហើយ។ ចំពោះ របៀបលេងហ្គេម Brawlhalla មួយនេះ វាមិនសូវមានចំណុចខុសគ្នា ពីរបៀបលេងនៅលើកុំព្យូទ័រទេ ដោយអនុញ្ញាតអោយយើងអាចលេងបែប Multiplayer ជាមួយអ្នកដទៃទៀតបាន ដើម្បីធ្វើការប្រកួតវាយគ្នា និងអាចឈ្នះហ្គេមជាដើម។ លើសពីនេះទៅទៀត ហ្គេម Brawlhalla ត្រូវបានដាក់អោយធ្វើការទាញយកពី Play Store និង App Store ដោយឥតគិតថ្លៃ ប៉ុន្តែវាមានការទិញតួអង្គ ឬ Item ផ្សេងៗនៅក្នុងហ្គេម ផងដែរ។

កាន់តែពិសេសជាងនេះទៅទៀតនោះ គឺថា Brawlhalla ជាប្រភេទហ្គេម Cross-Play ដូច្នេះ អ្នកលេងទាំងអស់ ទាំងនៅលើ Nintendo Switch, PS4, Xbox One, PC ព្រមទាំងនៅលើទូរសព្ទ នឹងអាចលេងជាមួយគ្នាបាន ថែមទៀតផង។ ដូច្នេះ ប្រសិនបើប្រិយមិត្តចង់សាកល្បងលេងហ្គេមមួយនេះ លោកអ្នកអាចចូលទៅកាន់ Play Store និង App Store ដើម្បីធ្វើការទាញយកបាន ឬ អាចចុចលើតំណលីងខាងក្រោមនេះ ក៏បានដូចគ្នា។

***ចុចត្រង់នេះ សម្រាប់ Android!

***ចុចត្រង់នេះ សម្រាប់ iOS!

ដោយ​ ៖ Android Police
អត្ថបទទាក់ទង