Google បានចាប់ផ្តើមទម្លាក់មុខងារ Nearby Share ទៅឲ្យអ្នកប្រើប្រាស់ Android បណ្ដើរៗហើយ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

ដូចដែលយើងបានដឹងហើយថា កាលពីពេលកន្លងទៅ ក្រុមហ៊ុន Google បានធ្វើការបង្ហើបប្រាប់ថា មុខងារ Nearby Share នឹងត្រូវបានបញ្ចេញអោយអ្នកប្រើស្មាតហ្វូន Android បានប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ដោយឡែក កាលពីពេលថ្មីៗនេះ យើងទទួលបានដំណឹងថ្មីថា Google បានចាប់ផ្ដើមធ្វើការទម្លាក់មុខងារ Nearby Share ទៅឲ្យអ្នកប្រើប្រាស់ទូរសព្ទឆ្លាត ត្រកូល Pixel និង Samsung ជាផ្លូវការបណ្ដើរៗហើយ។

ជាការពិតណាស់ ដូចអ្វីដែលពួកគេបានសន្យាទុកមុនអញ្ចឹង ខណៈពេលនេះក្រុមហ៊ុន Google បានសម្រេចចិត្តធ្វើការបញ្ចេញមុខងារ Nearby Share ដើម្បីដាក់អោយប្រើប្រាស់ នៅលើប្រព័ន្ធប្រតិបត្តិការ Android ជាផ្លូវការហើយ។ ជាក់ស្ដែង មុខងារ Nearby Share ថ្មីនេះ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងមុខងារ AirDrop របស់ Apple អញ្ចឹងដែរ ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការផ្ទេរឯកសារផ្សេងៗ ដូចជារូបភាព, វីដេអូ និងលីង ទៅកាន់ទូរសព្ទ Android ដទៃទៀតបានយ៉ាងស្រួល និងឆាប់រហ័រផងដែរ។ មិនតែប៉ុណ្ណោះ មុខងារ Nearby Share ថ្មីនេះ ត្រូវបាន Google បញ្ចេញដាក់អោយប្រើប្រាស់នៅលើទូរសព្ទ ដែលដំណើរការដោយ Android 6 ឡើងទៅ ទើបអាចទទួលបាន។ ក្រៅពី ដាក់ឲ្យប្រើនៅលើប្រព័ន្ធប្រតិបតិ្តការ Android រួចហើយ Google ក៏មានគម្រោងបញ្ចេញមុខងារថ្មីនេះ នៅលើ Chromebook ផងដែរ ប៉ុន្តែវាមិនអាច Share ទៅកាន់ Windows, macOS និង iOS បាននោះទេ។

យ៉ាងណា ខណៈពេលនេះ យើងមិនទាន់ដឹងច្បាស់ទេថា តើពេលណាទៅទើប Google នឹងបញ្ចេញមុខងារ Nearby Share ទៅឲ្យស្មាតហ្វូន Android ដើម្បីដាក់អោយយើងប្រើប្រាស់ជាសាធារណៈនោះទេ ដូច្នេះមានតែរង់ចាំតាមដានមើលទាំងអស់គ្នាជាបន្តទៀតប៉ុណ្ណោះ។ អញ្ចឹងនេះ ក៏ជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Android ពីព្រោះថា អ្នកនឹងទទួលបានបទពិសោធន៍ថ្មី ជាមួយការប្រើលើមុខងារ Nearby Share នេះផងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង