ទស្សនារូបរាងដ៏ស្រស់ស្អាតរបស់ Galaxy Note20 Ultra មុនពេលប្រកាសចេញយប់នេះ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

បើគិតចាប់ពីពេលនេះទៅ នៅសល់រយៈពេលប្រហែលជាមិនដល់កន្លះថ្ងៃទៀតផង ព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំលើកទី 2 របស់ Samsung គឺ Galaxy Unpacked 2020 នឹងត្រូវឈានចូលមកដល់ហើយ ប៉ុន្តែដំណឹងពាក់ព័ន្ធទៅនឹងលក្ខណៈសម្បត្តិនៃផលិលផលថ្មីធំៗទាំង 5 របស់ Samsung នៅតែបន្តលេចឡើងមកកាន់តែច្រើនឡើងៗ គ្មានស្រាកស្រាន្តទាល់តែសោះ។ 

ជាក់ស្តែងនៅក្នុងថ្ងៃនេះ តាមរយៈកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Evan Blass យើងទទួលបានរូបភាពជាច្រើនសន្លឹក ដែលបង្ហាញឲ្យយើងបានឃើញពីរចនាបថរូបរាងរបស់ Galaxy Note 20 Ultra, Galaxy Tab S7+ និង Galaxy Watch 3 ក៏ដូចជា Galaxy Buds Live នៅខាងក្រៅផ្ទាល់តែម្តង។ អញ្ចឹងកុំឲ្យខាតពេលយូរយើងនាំគ្នាទៅទស្សនារូបរាងដ៏ស្រស់ស្អាតរបស់ Galaxy Note20 Ultra មុនពេលប្រកាសចេញយប់នេះទាំងអស់គ្នា។

អញ្ចឹងបន្ទាប់ពីបានទស្សនារូបរាងដ៏ស្រស់ស្អាតនៃផលិតផលថ្មីៗទាំងនេះហើយ តើប្រិយមិត្តមានចំណាប់អារម្មណ៍ ឬក៏មានបំណងចង់ទិញយកផលិតផលណាក្នុងចំណោមផលិតទាំងប៉ុន្មានខាងលើនេះមកប្រើប្រាស់ដែរឬទេ? ជាចុងក្រោយ សូមកុំភ្លេចបញ្ចេញមតិ យោបល់របស់អ្នកទាំងអស់គ្នា នៅខាងក្រោមនេះឲ្យខ្ញុំបានដឹងផង។

ដោយ​ ៖ Evan Blass
អត្ថបទទាក់ទង