Galaxy A01 Core តម្លៃ $89 និង Galaxy A51 / A71 ជម្រើសពណ៌ថ្មីបានដាក់លក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាជាផ្លូវការហើយ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ទូរសព្ទឆ្លាតស៊េរី A ម៉ូឌែលថ្មី Galaxy A01 Core ក៏ដូចជា Galaxy A51 & និង Galaxy A71 ជម្រើសពណ៌ប្រាក់ថ្មី (Metallic Silver) ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ទូរសព្ទឆ្លាតបានដាក់លក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងជាផ្លូវការហើយ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់ខ្លួន ក៏ដូចជាធ្វើយ៉ាងណាឲ្យវិស័យទូរសព្ទឆ្លាតរបស់ខ្លួនកាន់តែរីកចម្រើន និងកាន់តែទំនើបជាងមុនថែមមួយកម្រិតទៀត ក្រុមហ៊ុន Samsung បានសម្រេចចិត្តដាក់លក់ Galaxy A01 Core ក្នុងតម្លៃត្រឹមតែ $89 ជាមួយនឹងសមត្ថភាពសមរម្យល្មម អាចកំដរយើងលេងបណ្តាញសង្គមល្បីៗ និងទស្សនាវីដេអូកម្សាន្តនាៗ ក៏ដូចជាអាចប្រើសម្រាប់សម្រាប់ថតរូប និងវីដេអូទុកធ្វើជាអនុស្សាវរីយ៍ផងដែរ។ Galaxy A51 តម្លៃត្រឹមតែជាង $300 មានអេក្រង់ Infinity-O ប្រភេទ Super AMOLED អាចផ្តល់កម្រិតទឹកពណ៌បានច្បាស់ល្អ ក៏ដូចជាមានកាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់ ថែមទៀតផង។ Galaxy A71 តម្លៃត្រឹមតែជាង $400 ភ្ជាប់មកជាមួយអេក្រង់លាតធំដល់ទៅ 6.7 អ៊ីញ ប្រភេទ Super AMOLED ជាមួយកម្រិតទឹកពណ៌ច្បាស់ល្អ ងាយស្រួលក្នុងការលេងហ្គេម ក៏ដូចជាទស្សនាវីដេអូកម្សាន្តនាៗបានយ៉ាងពេញភ្នែក និងមានកាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់ ដោយក្នុងនោះលេនគោលមានទំហំដល់ទៅ 64MP ដែលអាចផ្តិតយករូបភាពបានក្នុងកម្រិតខ្ពស់ និងច្បាស់ល្អថែមទៀតផង។

ជាមួយនឹងការមិនផ្តោតទៅលើប្រាក់ចំណេញសំខាន់ធ្វើយ៉ាងណាឱ្យអតិថិជនរបស់ខ្លួនទទួលបានអត្ថប្រយោជន៍ច្រើនពីការជាវទូរសព្ទឆ្លាតរបស់ខ្លួន រាល់ការជាវ Galaxy A01 Core ក៏ដូចជា Galaxy A51 និង Galaxy A71 ជម្រើសពណ៌ថ្មី អតិថិជនទាំងអស់នឹងទទួលបានការថែមជូនយ៉ាងពិសេសពីក្រុមហ៊ុន Samsung ជាច្រើនដូចខាងក្រោម៖

* Galaxy A01 Core

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំចាប់ពីថ្ងៃដែលបានទិញ!

- ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង។

* Galaxy A51 & Galaxy A71

- ថែមជូន ស៊ីមកាត Smart ធំហ្ម៎ង តម្លៃ 54 ដុល្លារ!

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1 ឆ្នាំ ចាប់ពីថ្ងៃដែលបានទិញ!

- ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង។

ដូច្នេះបើប្រិយមិត្តមានចំណាប់អារម្មណ៍ ឬក៏ចង់ទិញយកទូរសព្ទឆ្លាត Galaxy A01, Galaxy A51 ឬ Galaxy A71 ជម្រើសពណ៌ថ្មីមកប្រើ អាចអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប Samsung និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរសព្ទឥតគិតថ្លៃមួយនេះបាន ៖ 1800 203 232 !

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

ដោយ​ ៖ Samsung Cambodia
អត្ថបទទាក់ទង