iQOO 5 Series នឹងបង្ហាញខ្លួននៅថ្ងៃទី 17 សីហានេះ ជាមួយអេក្រង់ 120Hz និងមុខងារសាកថ្មលឿនដល់ 120W​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

នៅក្នុងថ្ងៃនេះ យើងទើបទទួលបានដំណឹងថ្មី ទាក់ទងនឹងរូបភាពបែកធ្លាយនៃទូរសព្ទឆ្លាតរបស់ vivo ស្ថិតក្នុងនាមត្រកូល iQOO 5 Series និងបានបង្ហាញថាវាអាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅពេលឆាប់ៗខាងមុខនេះទៀតផង។ មិនខុសនោះទេ ខណៈពេលនេះ យើងទើបទទួលបានព័ត៌មានថ្មី ដែលបានបង្ហាញពីថ្ងៃប្រកាសចេញរបស់ iQOO 5 Series ផងដែរ។

ជាការពិតណាស់ នៅក្នុងថ្ងៃនេះ យើងទើបទទួលបានព័ត៌មានថ្មី តាមរយៈរូបភាព Poster ប៉ុន្មានសន្លឹក ដែលបង្ហាញថា vivo មានគម្រោងធ្វើការប្រកាសចេញនូវ ទូរសព្ទលំដាប់កំពូលជំនាន់ថ្មី ម៉ូឌែល iQOO 5 Series របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី 17 ខែសីហា ឆ្នាំ 2020 ខាងមុខនេះហើយ។ ជាក់ស្ដែង បើយោងតាមព័ត៌មានមួយចំនួន បង្ហាញថាផ្ទៃខាងមុខរបស់ទូរសព្ទឆ្លាតលំដាប់កំពូលមួយនេះ ត្រូវបានរចនាឡើងមកជាមួយអេក្រង់លាត អមដោយម៉ូតបែបទម្លុះអេក្រង់នៅចំហៀងខាងឆ្វេង សម្រាប់ផ្ទុកកាមេរ៉ាខាងមុខ 1 គ្រាប់ផងដែរ។ លើសពីនេះទៅទៀត ព័ត៌មានលេចធ្លាយកន្លងមក ក៏បានបង្ហាញថាទូរសព្ទឆ្លាត iQOO 5 នឹងបំពាក់មកជាមួយអេក្រង់ AMOLED ដែលអាចគាំទ្រល្បឿន Refresh Rate អេក្រង់ដល់កម្រិត 120Hz ហើយវាអាចនឹងត្រូវបានប្រើប្រាស់បន្ទះឈីបកំពូល Snapdragon 865 Plus ថែមទៀតផង។

កាន់តែពិសេសជាងនេះទៅទៀត កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមហ៊ុនខាងលើ ដែលជាយីហោស្ថិតក្រោម vivo ឈ្មោះថា iQOO នេះ បានធ្វើការប្រកាសចេញបច្ចេកវិទ្យាសាក Ultra-Fast Charging កម្លាំង 120W ជាផ្លូវការ អ្វីដែលអស្ចារ្យនោះ គឺវាអាចធ្វើការសាកថ្មដែលមានទំហំ 4,000mAh ដោយចំណាយពេលត្រឹមតែ 15 នាទីតែប៉ុណ្ណោះ ដែលពិតជាមានល្បឿនលឿនមែនទែន។ មិនតែប៉ុណ្ណោះ បើមើលទៅលើរូបភាព Poster នេះ បង្ហាញថា iQOO 5 Series នឹងត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿននេះទៀតផង។ ដូច្នេះ យើងនឹងរង់ចាំមើល នៅពេលវាចេញផ្លូវការទាំងអស់គ្នា ថាតើសមត្ថភាពបច្ចេកវិទ្យាសាកថ្មលឿននេះ អាចបញ្ចូលថ្មបានលឿនដូចដែលក្រុមហ៊ុនបានបញ្ជាក់ប្រាប់ដែរ រឺក៏អត់?

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង