នេះជា Nokia C3 មានថ្មអាចដោះបាន ដំណើរការដោយ Android 10 ជាមួយតម្លៃខ្ទង់ ៣៨ ម៉ឺនរៀល (95 ដុល្លារ)​
ដោយ​ ៖ គង់គីត | 5 ខែមុន SHARE

 

យើងធ្លាប់បានឃើញហើយ ពីទូរសព្ទឆ្លាតរបស់ Nokia មួយម៉ូឌែលដែលដំណើរការដោយ Android Go ដោយវាមានឈ្មោះថា Nokia C2 ដែលត្រូវបានគេប្រកាសចេញ កាលពីខែមីនា ឆ្នាំ 2020 កន្លងទៅ។ ដោយឡែក នៅក្នុងពេលនេះ ទូរសព្ទឆ្លាតរបស់ Nokia មួយម៉ូឌែលទៀត ក៏បានចេញមកដល់ជំនាន់ទី 3 ហើយ នោះគឺ Nokia C3 អ្វីកាន់តែពិសេស លើកនេះវាក៏បានរចនាឡើង ឲ្យកាន់តែប្រសើរច្រើនជាងជំនាន់មុនថែមទៀងផង។

ពិតណាស់ បើតាមការបង្ហាញរបស់ HMD Global បានបញ្ជាក់ឲ្យដឹងថា Nokia C3 បានរចនាឡើង ដោយមានរូបរាងបែបសាមញ្ញធម្មតា មិនមានអ្វីប្លែកនោះទេ ដោយផ្នែកខាងមុខ មាននៅសល់គែមលើក្រោមធំគួរសម ក៏ដូចជាមានកាមេរ៉ាក្រោយ នៅចំកណ្តាលផ្នែកខាងលើចំនួន 1 គ្រាប់ ហើយនៅកណ្តាលតួខ្លួន អមដោយសែនស័រស្កេនម្រាមដៃនៅពីក្រោមផងដែរ។ ជាក់ស្ដែង Nokia C3 បានភ្ជាប់មកជាមួយអេក្រង់ទំហំ 5.99 អ៊ីញ ប្រភេទ IPS LCD ក្នុងកម្រិតបង្ហាញរូបភាព HD+ ហើយទៅលើកម្លាំងម៉ាស៊ីនវិញ វាបានប្រើប្រាស់ឈីប Unisoc ជាប្រភេទ Octa-Core អាចរត់ដល់ល្បឿន 1.2GHz។ លើសពីនេះ វាក៏បានបំពាក់ជាមួយរ៉េមទំហំ 3GB និងអង្គផ្ទុកក្នុងម៉ាស៊ីនទំហំ 32GB ដែលអ្នកប្រើប្រាស់ក៏អាចធ្វើការ ថែមអង្គផ្ទុកពីខាងក្រៅបានផងដែរ។ រីឯសម្រាប់ផ្នែកកាមេរ៉ាវិញ វាមានចំនួន 1 គ្រាប់ ស្ថិតនៅផ្នែកខាងក្រោយ មានទំហំ 8MP និងខាងមុខមាន 1 គ្រាប់ដូចគ្នា ទំហំ 5MP។ ក្រៅពីនេះ Nokia C3 បានដំណើរការដោយ Android 10 ជំនាន់ចុងក្រោយចេញពីប្រអប់ស្រាប់តែម្ដង។

ដោយឡែក ចំពោះថាមពលថ្មវិញ Nokia C3 បានបំពាក់មកជាមួយទំហំ 3,040mAh និងគ្មានមុខងារសាកថ្មលឿននោះទេ ហើយសម្រាប់ការសាកថ្ម វាបានប្រើត្រឹមរន្ធ Micro USB ប៉ុណ្ណោះ។ បន្ថែមពីនេះ វាក៏មានលក្ខណៈសម្បត្តិមួយចំនួនទៀត ដូចជា បានភ្ជាប់មកជាមួយរន្ធដោតកាស 3.5mm, Wi-Fi, Bluetooth ក៏ដូចជាមានវិទ្យុ ហើយអាចដាក់ស៊ីមបាន 2 ផងដែរ។ ជាចុងក្រោយ Nokia C3 ជម្រើសពណ៌វិញ វាមាន 2 ប្រភេទរួមមាន ពណ៌ខៀវ (Nordic Blue) និងពណ៌មាស (Sand Gold) ហើយសម្រាប់តម្លៃវិញ វាត្រូវបានដាក់លក់លើទីផ្សារប្រទេសចិន ប្រមាណជា ៣៦ ម៉ឺនរៀល (95 ដុល្លារ)

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង