ដូចដែលយើងបានហើយថា ពេលកន្លងមក ក្រុមហ៊ុន Samsung បានសម្រេចចិត្តបិទរោងចក្រ និងហាងរបស់ខ្លួនជាច្រើនកន្លែង នៅទូទាំងពិភពលោក ដោយសារតែជំងឺរាតត្បាត COVID-19 នេះតែម្ដង។ មិនតែប៉ុណ្ណោះ កន្លងមកនេះ ថែមទាំងបុគ្គលិកធ្វើការក្នុង មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាកម្មកររោងចក្រខ្លះរបស់ខ្លួន បានធ្វើតេស្ត៍វិជ្ជមាន ឃើញមានផ្ទុកជំងីនេះទៀតផង។ ដោយឡែក ឥឡូវនេះ ក្រុមហ៊ុនខាងលើ បានបង្កើតមជ្ឈមណ្ឌលសម្រាប់ធ្វើតេស្តរកជំងី COVID-19 ផ្ទាល់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្ដង។
មិនខុសនោះទេ ពេលឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ បានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានកន្លែងសម្រាប់ធ្វើតេស្តរកមើលជំងឺ COVID-19 ផ្ទាល់ខ្លួនតែម្ដង។ ជាក់ស្ដែង ក្រុមហ៊ុន Samsung បានបង្កើតមជ្ឈមណ្ឌល ធ្វើតេស្តរកមើលជំងឺ COVID-19 នេះ នៅឯរោងចក្ររបស់ខ្លួន ដែលមានទីទាំងស្ថិតក្នុងទីក្រុង Hwaseong ដើម្បីបង្កើនវិធានការប្រឆាំងនឹងមេរោគ និងការពារបុគ្គលិករបស់ខ្លួនឱ្យមានសុវត្ថិភាព ផងដែរ។ លើសពីនេះទៅទៀត មជ្ឈមណ្ឌលធ្វើតេស្តរកមើលជំងឺ COVID- 19 ខាងលើនេះ នឹងគ្រប់គ្រងការប្រមូលគំរូធ្វើតេស្តវិនិច្ឆ័យ និងអនុវត្តការងារដែលពាក់ព័ន្ធផ្សេងទៀត ដោយមានជំនួយពីអ្នកជំនាញវេជ្ជសាស្ត្រចំនួន ៦ នាក់ ដើម្បីធានាពីលិទ្ធផលជាក់លាក់ពីការធ្វើតេស្តនោះទៀតផង។
មួយវិញទៀត ក្រុមហ៊ុន Samsung ហាក់បីដូចជាបានបង្កើតមជ្ឈមណ្ឌលធ្វើតេស្តរកមើលជំងឺ COVID-19 ផ្ទាល់ខ្លួននេះឡើង គឺដើម្បីកាត់បន្ថយពេលវេលា ក្នុងការធ្វើតេស្តលើបុគ្គលិកពេញម៉ោងរាប់ពាក់នាក់របស់ខ្លន។ មិនតែប៉ុណ្ណោះ Samsung ក៏នឹងជួយតេស្តរកជំងឺ COVID-19 សម្រាប់អ្នករស់នៅក្នុងទីក្រុង Hwaseong ថែមទៀតផង។ បន្ថែមពីនេះ Samsung បាននិយាយទៀតថា ខ្លួនក៏នឹងពិចារណាបើកមជ្ឈមណ្ឌលតេស្តរកមើលជំងឺ COVID-19 នេះបន្ថែមទៀត នៅទីតាំងផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0