សព្វថ្ងៃនេះ យើងឃើញថា មានក្រុមហ៊ុនជាច្រើននៅក្នុងពិភពលោក ដែលពួកគេធ្វើការទៅតាមផ្នែក ក៏ដូចជាគោលដៅរៀងៗខ្លួន ហើយក្រុមហ៊ុនខ្លះគឺមានការជោគជ័យ ក្នុងអំឡុងពេលមេរោគរាតត្បាតដូចបច្ចុប្បន្ននេះ ធ្វើឲ្យគេទទួលបានប្រាក់ចំណេញយ៉ាងច្រើនជាបន្តបន្ទាប់ ហើយក៏ជាមូលហេតុមួយ ជំរុញឲ្យគេជាប់ចំណាត់ថ្នាក់ ជាក្រុមហ៊ុនមានតម្លៃថ្លៃ ក្នុងចំណោមក្រុមហ៊ុនជាច្រើន ខណៈពេលដែលក្រុមហ៊ុនមួយចំនួនទៀត ក៏មិនសូវជោគជ័យ ឬមួយក៏មានការធ្លាក់ចុះប្រាក់ចំណូលផងដែរ។ ដោយហេតុនេះហើយ តើអ្នកទាំងអស់គ្នាចង់ដឹងទេថា ក្រុមហ៊ុនមួយណា ដែលមានតម្លៃថ្លៃជាងគេបំផុត នៅក្នុងពិភពលោកពេលបច្ចុប្បន្ននេះ?
មិនខុសទេ ដូចដែលយើងបានសរសេរ នៅក្នុងចំណងជើងនៃអត្ថបទនេះអញ្ចឹង និយាយឲ្យចំទៅ របាយការណ៍ថ្មីចុងក្រោយបង្អស់នៅក្នុងពេលនេះ បានធ្វើការបញ្ជាក់ឲ្យដឹងថា Apple គឺជាក្រុមហ៊ុនដែលមានតម្លៃជាងតម្លៃជាងគេបំផុតក្នុងពិភពលោក ពោលគឺគេមានតម្លៃសរុបក្នុងទីផ្សារនោះខ្ទង់ 1.84 ទ្រីលានដុល្លារ (Market Valuation) បន្ទាប់ពីគេបានយកឈ្នះទៅលើ ក្រុមហ៊ុនរបស់ប្រទេស Saudi Arabia មួយ ដែលមានឈ្មោះថា Saudi Aramco (ជាក្រុមហ៊ុនដែលឈរលេខមួយលើពិភពលោកលើកមុន) ដោយបច្ចុប្បន្នគេមានតម្លៃសរុបលើទីផ្សារខ្ទង់ 1.76 ទ្រីលានដុល្លារផងដែរ។ គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ Apple ខ្លួនឯងផ្ទាល់ ក៏បានធ្វើការចេញមុខបង្ហាញពីចំណូលរបស់ខ្លួន សម្រាប់ត្រីមាសទី 3 ប្រចាំក្រុមហ៊ុនគេដែរ ពោលគឺឃើញថា ចំណូលទាំងអស់របស់គេ គឺទទួលបានដល់ទៅខ្ទង់ 59.7 ពាន់លានដុល្លារ ដែលមានការកើនឡើងប្រមាណជា 11% បន្ថែមទៀត បើប្រៀបនឹងឆ្នាំមុន ហើយក្នុងនោះដែរ គេក៏ប្រាប់ខ្លះដែរថា ចំណូលមួយផ្នែកធំ បានដោយសារកំណើននៃការលក់ចេញ iPad និងកុំព្យូទ័ Mac មានការកើនឡើងដូចគ្នា។
យ៉ាងណាក៏ដោយ មិនមែនមានតែ Apple ដែលបានប្រកាសចេញពីចំណូលរបស់ខ្លួននោះ ជាក់ស្ដែងក្រុមហ៊ុនធំៗផ្សេងទៀត ក៏បានបង្ហាញប្រាប់ដូចគ្នាដែរ ជាក់ស្ដែងមានដូចជា Amazon, Facebook ក៏ដូចជា Google ជាដើម និយាយឲ្យចំទៅ សម្រាប់ Amazon គឺគេទទួលបានប្រាក់ចំណេញកើនឡើងដល់ទ្វេដង ក្នុងអំឡុងជំងឺរាតត្បាតនេះ ខណៈពេលដែល Facebook គឺមានចំនួនអ្នកប្រើប្រាស់កើនឡើងដល់ទៅ 12% បន្ថែមទៀត សរុបទៅគឺ 1.79 ពាន់លាននាក់ ហើយ Google នោះវិញ ក៏សុទ្ធតែទទួលបានចំណូល កាន់តែប្រសើរដូចគេដែរ។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0