នេះជាកម្មវិធីសម្រាប់កុំព្យូទ័រ អនុញ្ញាតឲ្យយើងអាច Download វីដេអូចេញពី YouTube ក្នុងកម្រិត 4K​
ដោយ​ ៖ ឈីរ៉ូ | 4 ថ្ងៃមុន SHARE

 

នៅក្នុងពេលប្ចុប្បន្ននេះ បើនិយាយទៅដល់គេហទំព័រ YouTube ខ្ញុំជឿថាមនុស្សភាគច្រើនប្រហែលជាបានស្គាល់ពីវារួចមកហើយ។ YouTube គឺជាកន្លែងដែលផ្ទុកទៅដោយវីដេអូល្បីៗជាច្រើន ដោយក្នុងនោះមានដូចជា វីដេអូហ្គេម, វីដេអូចម្រៀង, វីដេអូ Trailer រឿង, វីដេអូកំសាន្ត និងវីដេអូជាច្រើនប្រភេទផ្សេងទៀត។ ដូចដែលបានដឹងហើយថា នៅពេលដែលយើងបើកគេហទំព័រ YouTube តាមរយៈកុំព្យូទ័រ វាមិនមានផ្តល់ជម្រើសឲ្យយើងអាចធ្វើការទាញយកវីដេអូចេញពីក្នុង YouTube នោះទេ ហេតុដូច្នេះហើយខ្ញុំជឿថាមានប្រិយមិត្តមួយចំនួនប្រាកដជាប្រើ Add-Ons ឬកម្មវីធីជំនួយពីខាងក្រៅ ដើម្បីអាចទាញយកវីដេអូចេញពីគេហទំព័រ YouTube ច្បាស់ជាមិនខាន។ 

ជាងនេះទៅទៀត ខ្ញុំក៏បានសង្កេតឃើញថា មានមនុស្សមួយចំនួនផ្សេងទៀត បានប្រើប្រាស់គេហទំព័រអនឡាញ ដើម្បីទាញយកវីដេអូចេញពី YouTube ផងដែរ។ ទាក់ទងទៅនឹងការទាញយកវីដេអូចេញពីគេហទំព័រ YouTube តាមរយៈកម្មវិធីជំនួយនេះដែរ នៅក្នុងថ្ងៃនេះ ខ្ញុំមានកម្មវិធីល្អមួយដែលចង់ណែនាំទៅឲ្យអ្នកទាំងអស់គ្នា ហើយវាមានឈ្មោះហៅថា 4K Video Downloader។ 4K Video Downloader គឺកម្មវិធីសម្រាប់កុំព្យូទ័រដែលអនុញ្ញាឲ្យយើងអាចធ្វើការ Download វីដេអូចេញពី YouTube ក្នុងកម្រិត 4K បានយ៉ាងងាយស្រួល។ ជាងនេះទៅទៀត វាក៏អនុញ្ញាតឲ្យយើងអាចធ្វើការទាញយកវីដេអូចេញពី Youtube Channel ក្នុងលក្ខណៈជា Playlists ថែមទៀតផង។ កាន់តែពិសេសថែមទៀតនោះ គឺថាកម្មវិធីមួយនេះត្រូវបានដាក់ឲ្យយើងទាញយកដោយឥតគិតថ្លៃ និងមិនមានភ្ជាប់មកជាមួយផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) រញ៉េរញ៉ៃនោះទេ។ គួរបញ្ជាក់បន្តិចផងថា សម្រាប់ Free Version អនុញ្ញាតឲ្យយើងអាចធ្វើការ Download វីដេអូក្នុងលក្ខណៈ Playlists បានត្រឹមតែ 25 វីដេអូក្នុងពេលតែមួយប៉ុណ្ណោះ។ 

ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់សាកល្បងប្រើប្រាស់កម្មវិធីមួយនេះ អាចធ្វើការទាញយកតាមរយៈតំណរភ្ជាប់មួយនេះបាន 4K Video Downloader។ បន្ទាប់ពីបានធ្វើការទាញយក និងដំឡើងរួចរាល់ហើយ ដើម្បីអាច Download វីដេអូចេញពី YouTube បាន ជាដំបូងអ្នកត្រូវចូលទៅកាន់គេហទំព័រ YouTube រួចស្វែងរកវីដេអូណាមួយដែលអ្នកចង់ Download រួចធ្វើការ Copy Link របស់វីដេអូមួយនោះ បន្ទាប់មកទៀតបើកកម្មវិធី 4K Video Download រួចចុចនៅរូប Icon ដែលមានពាក្យលើពាក្យថា Paste Link រួចចង់ចាំបន្តិច វានឹងលោតផ្ទាំងបង្ហាញថ្មីមួយដើម្បីឲ្យអ្នកជ្រើសរើសកម្រិតបង្ហាញរបស់វីដេអូដែលអ្នកចង់ទាញយក បន្ទាប់ពីបានជ្រើសរើសរួចហើយ សូមចុចនៅលើពាក្យថា Download ជាការស្រេច។ 

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង