ក្រុមហ៊ុន Huawei កម្ពុជានិង E-GetS សហការគ្នាសម្រាប់ការបញ្ជាទិញ Huawei P40 Pro+ 5G លើកដំបូងលើកម្មវិធី E-GetS ក្នុងតម្លៃត្រឹម $1269​
ដោយ​ ៖ សាន់នី | 4 ថ្ងៃមុន SHARE

 

ថ្ងៃទី 01  សីហា 2020 នេះ ក្រុមហ៊ុន Huawei កម្ពុជា និង E-GETS ជាក្រុមហ៊ុនដឹកជញ្ចូនតាមបែបបច្ចេកវិទ្យា ហៅកាត់ថា Cambodia Super App បានសហការ ចុះហត្ថលេខា លើអនុស្សរណ: យោគយល់គ្នា ផ្តល់អាជ្ញាប័ណ្ណដាក់លក់ Huawei P40 Pro+ 5G លើកដំបូងលើកម្មវិធី E-GetS ក្នុងតម្លៃត្រឹម $1269 ក៏ដូចជាគម្រោងការអភិវឌ្ឍន៍ HMS។ កម្មវិធីនេះ ប្រារព្ធឡើងនៅជាន់ទី 18 អគារ Exchange Square ទីស្នាក់ការកណ្តាលក្រុមហ៊ុនហួវៃ ដែលមានវត្តមានថ្នាក់ដឹកនាំ ក្រុមការងារ Huawei E-GetS និងអ្នកសារព័ត៌មានសរុបជាង 30នាក់។

 

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោក Henry Xiao, Country Director ក្រុមហ៊ុន ហួវៃ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា កិច្ចសហការរវាង Huawei និង E-GetS គឺជាយុទ្ធសាស្ត្រមួយ ដើម្បីជួយពន្លឿនមុខជំនួញ និងគុណភាពសេវាកម្មភាគីសងខាង ឲ្យកាន់តែលេចធ្លោ ថែមមួយកម្រិតទៀត។ អតិថិជន កាន់តែងាយស្រួលក្នុងទិញ ផលិតឧបករណ៍ឆ្លាតវៃ ហួវៃ នៅលើ E-Gets ដោយគ្រាន់តែបើក E-GetS App នៅក្នុងទូរសព្ទ ហួវៃ ភ្លាម អាចប្រតិបត្តិការ ការបញ្ជាទិញដោយស្វ័យប្រវត្តិ។ 

លោក Henry Xiao បន្ថែម៖ “យើងមោទនភាពក្នុងការប្រកាស ផ្តល់នូវអាជ្ញាប័ណ្ណជាផ្លូវការ (Official Authorized) ពីក្រុមហ៊ុន ហួវៃ ជូនដល់ ក្រុមហ៊ុន E-GetS  ដាក់លក់ផលិតផលឆ្លាតវៃម៉ាកហួវៃគ្រប់ប្រភេទ រួមមាន ស្មាតហ្វូន កុំព្យូទ័រយួរដៃ កូនកាត់កុំព្យូទ័រយួរដៃ នាឡិកាសុខភាពឆ្លាតវៃ កាសឥតខ្សែ បាសឆ្លាតវៃ -ល-។ ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ នឹងផ្តល់នូវស្នាមញញឹមសម្រាប់អតិថិជន ពោលគឺចំណេញទាំងពេលវេលា ថវិកា និងការដូបន្ថែមយ៉ាងច្រើន ជាពិសេស សេវាកម្មដឹករហ័សទាន់ចិត្ត របស់ក្រុមហ៊ុន E-GetS។ ឥឡូវនេះ លោកអ្នកអាចទិញ Huawei P40 Pro+ 5G លើ E-GetS App អមជាមួយនឹងការផ្តល់នូវការធានារយៈពេល 12ខែ ថែមកាសឥតខ្សែ FreeBuds 3i តម្លៃ $99 ព្រមទាំងដឹកជញ្ជូនដល់គេហដ្ឋាន សម្រាប់ទីក្រុងភ្នំពេញ ដោយរថយន្ត Alphard។

លោក Woods Shaw អគ្គនាយកក្រុមហ៊ុន E-GetS និយាយថា៖ លោកមានសេចក្តីរីករាយណាស់ដែលបានសហការណ៍ ជាមួយក្រុមហ៊ុន Huawei ក៏ដូចជាអរគុណ Huawei ដែលមានសេចក្តីទុកចិត្ត មកលើក្រុមហ៊ុន E-GetS។ កាន់តែពិសេស E-GetS App នឹងអភិវឌ្ឍន៍កម្មវិធីរបស់ខ្លួនទៅកាន់ Super App ដែលនឹងផ្តល់ជូនសេវាកម្ម និងមុខងារជាច្រើន ទៅកាន់អតិថិជន រួមទាំងការលក់គ្រឿងអេឡិចត្រូនិច ផងដែរ ដែលក្រុមហ៊ុន Huawei ជាជម្រើសមួយល្អ សំរាប់ក្រុមហ៊ុន E-GetS ក្នុងការ សហការបែបនេះ។ សំរាប់អតិថិជនរបស់ E-GetS មិនចាំបាច់បារម្មណ៍ទាក់ទងទៅនិងការទិញ ប៉ះផលិតផលក្លែងក្លាយ ព្រោះរាល់ផលិតផលដែល ដាក់លក់នៅកម្មវិធី E-GetS គឺជាផលិតផលដែលមានអាជ្ញាប័ណ្ណជាផ្លូវការ (Official Authorized) សុទ្ធសឹងតែជាផលិតផលក្រុមហ៊ុនមានការធានាត្រឹមត្រូវ។

 

Huawei P40 Pro+ 5G ជាស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីចុងក្រោយ របស់ក្រុមហ៊ុន ហួវៃ ដែលត្រូវបានរចនាយ៉ាងល្អ ដោយពណ៌សេរ៉ាមិច ស្អាតបែបអេឡេហ្គង់ បំពាក់កាមេរ៉ាក្រោយ Lecia 5 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រឈានមុខ f/1.9 + OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB), មុខងារចាប់ចំណុច (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមក ស្អាតគ្រប់ប្លង់។ កាមេរ៉ាទី 2 ទំហំ 40MP Utra Wide Cine ប្រើប្រាស់សេនស័រ f/1.8 + PDAF ផ្តល់កម្រិតច្បាស់ នៃការថតវីដេអូបែបប្លង់ទូលាយ។ ជាមួយនឹងមុខងារ Ultra Low-Light Video អ្នកអាចថតវីដេអូ នៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹតបាន និងការថតវីដេអូកាយវិការយឺតៗជាមួយ Ultra Slow-Motion Video, វីដេអូហ៊្សូមជាមួយនឹងមុខងារ Telephoto, វីដេអូ 4K Time Lapse និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន។ កាមេរ៉ាទី 3 Super Zoom ទំហំ 8MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS សម្រាប់ថតពង្រីកបានប្រវែង កាន់តែវែងរហូតដល់ 100x និងពង្រីកម្រិតច្បាស់ត្រឹម 10x Optical Zoom។ កាមេរ៉ាទី 4 ជា Telephoto ទំហំ 8MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង សម្រាប់ថតហ្ស៊ូម 3x Optical Zoom និងកាមេរ៉ាទី 5 ជា 3D Depth Sensing សម្រាប់ជំនួយការថតរូប និងវីដេអូបែបព្រាលផ្ទៃខាងក្រោយ។ ចំណែកកាមេរ៉មុខភ្លោះទម្លុះអេក្រង់ទំហំ 32MP ភ្ជាប់មុខងារ Auto-Focus និងកាមេរ៉ា IR Depth សម្រាប់ថតរូបវីដេអូស៊ែលហ្វី ឬជាក្រុមស៊ែលហ្វីបានច្បាស់ស្អាត មានពណ៌ស្បែកបែបធម្មជាតិ។ 

លើសពីលើនេះ ក្រុមហ៊ុន ហួវៃ បានបន្ថែមមុខងារពិសេសៗលើ Huawei P40 Pro+ 5G រួមមាន AI Motion Algorithm សម្រាប់ផ្តិតយករូបភាព សកម្មភាពចលនា ដូចជា លោត ហក់ខ្ពស់ៗ ឬការលេងកីឡាផ្សេងៗ បានយ៉ាងល្អ រួច Gallery Edit Feature នឹងជ្រើសរើសរូបល្អជាងគេ 1-3សន្លឹក ដោយស្វ័យប្រវត្ត។ មុខងារ AI Remove Passersby ជួយឲ្យអ្នកក្លាយជាតួ មិនថាស្ថិតនៅក្នុងកម្មវិធីជប់លៀង ព្រឹត្តិការណ៍ធំៗ ឬ ក្នុងចំណោមនុស្សច្រើន ព្រោះ AI capability of Gallery Edit អនុញ្ញាតឲ្យអ្នកលុប ឬដករូបអ្នកដទៃ ដែលអ្នកមិនចង់បាន ត្រឹមតែមួយ Click។ AI Remove Reflection អនុញាតឲ្យអ្នកថតរូបនៅមុខកញ្ចក់ ឬលើទឹក ដោយគ្មានចំណាំងផ្លាត ចំណែក Multi-Screen Collaboration អនុញ្ញាតឲ្យអ្នកអាចចែករំលែក អេក្រង់ទូរសព្ទទៅកាន់ទូរទស្សន៍ កុំព្យូទ័រយូដៃ ហើយនិងទ្រទ្រង់រាល់កម្មវិធីលើកំព្យូទ័រ។ Huawei Share ជួយឲ្យការចែករំលែករូបភាព វីដេអូ កាន់តែលឿន ដោយគ្រាន់តែយកទូរសព្ទប៉ះ ជាការស្រេច ពុំចាំបាច់ប្រើតេឡេបញ្ជា។ Multi Window ជួយឲ្យអ្នកអាចឆ្លើយតបសារ ឬ ឆាតបានធម្មតា ដោយពុំចាំបាច់បញ្ឈប់ Apps នានា ដែលអ្នកកំពុងលេង ឬ ប្រើប្រាស់។

Huawei P40 Pro+ 5G មានអេក្រង់លាត 6.58” ជាមួយកម្រិតបង្ហាញ 2640 x 1200 ភិចស៊ែល 90ហឺត Refresh Rate, មានថាមពលថ្ម 4200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Fast charging 40 វ៉ាត់, ច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless Huawei SuperCharge 40វ៉ាត់, ការពារទឹក និងធូលី IP68, មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 512GB អាចបន្ថែមម៉េម៉ូរី 256GB។ វាប្រើប្រាស់ឈីប Kirin 990 5G ភ្ជាប់បច្ចេកវិទ្យា CPU Octa-core មាន GPU 16-Core Mali-G76 NPU ខួរក្បាលឆ្លាតវៃមួយគូ បច្ចេកវិទ្យា AI និង ISP ជំនាន់ថ្មី ដំណើរការដោយស្បែក EMUI 10.1 (Android 10)។ ទូរសព្ទនេះ ក៏ទ្រទ្រង់បច្ចេកវិទ្យា 5G អាចធ្វើ Livestream កម្រិត 4K, ទាញយក ហ្គេម, ហ្វេសប៊ុក, YouTube, TikTok ជាដើម ដោយរលូន, មានប្រើ WiFi 6 + ស៊ីម 2 និង e-SIM អាចស្គាល់ការហៅចេញហៅចូលដំណាលគ្នា និង អ៊ីនធឺណែតដំណើរការធម្មតា។ ចំណែក AppGallery សម្រាប់ទាញយកកម្មវិធីជាច្រើន ដូចជា Tada, Zando, ទិញទំនិញខ្មែរ 24, Myphsar, Egets និងជាច្រើនទៀត។ វាដោះសោរអេក្រង់ ដោយស្គេនស្នាមម្រាមដៃ ឬស្គេនមុខដោះសោរ បានរហ័ស ប្រកបដោយសុវត្ថិភាព។ 

សរុបមក បើចង់ឡើងស៊េរីស្មាតហ្វូនស៊េរីកំពូល Huawei P40 Pro+ 5G នេះ អាចជាវបាន នៅលើ E-GetS App ក្នុងតម្លៃត្រឹមតែ $1269 ចំណេញទាំងពេលវេលា បានទាំងកាសឥតខ្សែ Huawei Freebuds 3i តម្លៃ $99, ការធានារយៈពេល 12ខែ និងការដឹកជញ្ជូនដល់គេហដ្ឋាន ដោយរថយន្តស៊េរី Alphard។ ចំណែកអតិថិជន ដែលចង់កក់ស្មាតហ្វូនអេក្រង់បត់ Huawei Mate XS សូមរង់ចាំស្តុកក្រោយ រួចកក់តាម E-GetS App នឹងទទួលបានការដឹកជញ្ជូនទាន់ចិត្ត ដល់គេហដ្ឋានដូចគ្នា ដោយរថយន្តស៊េរីទំនើប Rolls-Royce។ 

 

ដោយ​ ៖ Huawei Cambodia + E-GetS
អត្ថបទទាក់ទង