យើងបានដឹងហើយថា មួយរយៈចុងក្រោយនេះ មានដំណឹងជាច្រើន បានធ្វើការបង្ហាញថា SoftBand កំពុងតែធ្វើការពិចារណា ទៅលើការលក់ក្រុមហ៊ុនរចនាឈីបដ៏ល្បី ពោលគឺ ARM នេះឯង ហើយកន្លងមក យើងក៏ធ្លាប់បានឮទៀតថា មានក្រុមហ៊ុនមួយចំនួន កំពុងតែពិចារណា ក្នុងទិញយកក្រុមហ៊ុនរចនាឈីបខាងលើថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថ្មីមួយទៀត ដែលបង្ហាញថា ARM ទំនងជាកំពុងតែខិតទៅរកម្ចាស់ថ្មីមែនទែនហើយ ព្រោះគេលេចឮថា Nvidia កំពុងតែចរចារក្នុងលក្ខណៈជាក់លាក់មួយ ដើម្បីទិញយកពី SoftBank ទៀតផង។
មិនខុសទេ បើតាមព័ត៌មានដែលយើងទើបទទួលបានថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា Nvidia គឺជាក្រុមហ៊ុនតែមួយ ដែលបានធ្វើការពិភាក្សា ក្នុងលក្ខណៈជាក់លាក់ ទៅលើការទិញយក ARM ពី SoftBank គិតត្រឹមពេលនេះ ហើយគេក៏បានបញ្ជាក់ទៀតថា ការព្រមព្រៀងយ៉ាងណានោះ អាចនឹងត្រូវគេធ្វើការបង្ហាញ នៅក្នុងពេល 2 ឬ 3 សប្តាហ៍បន្ទាប់ទៀតផងដែរ។ នៅក្នុងការចរចារនោះដែរ គេបានបង្ហាញទៀតថា Nvidia អាចនឹងធ្វើការចំណាយទឹកប្រាក់ជាង 32 ពាន់លានដុល្លារ ទៅឲ្យ SoftBank ដើម្បីសម្រេចការទិញយកនោះទៀតផង។ គួរបញ្ជាក់ដែរថា SoftBank បានធ្វើការទិញយក ARM ដំបូងនៅឆ្នាំ 2016 ក្នុងតម្លៃ 31 ពាន់លានដុល្លារ ហើយ ARM ក៏ចាប់ផ្តើមមានការរីកចម្រើនជាលំដាប់ ចាប់ពីពេលនោះមករហូតមកទល់បច្ចុប្បន្ននេះ ដោយគេបានដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់លើការរចនាឈីប ស្ទើតែគ្រប់ផ្នែក ទៅលើ Mobile Processer សម្រាប់ក្រុមហ៊ុនជាច្រើនដូចជា Qualcomm, Apple, Samsung ក៏ដូចជា Huawei ជាដើម។
ចំណែក Nvidia វិញ យើងទាំងអស់គ្នា ច្បាស់ជាស្គាល់ហើយថា ជាក្រុមហ៊ុនផលិត GPU ឈានមុខគេមួយនៅក្នុងពេលបច្ចុប្បន្ន ហើយឈីប GPU នោះ ក៏ត្រូវបានរចនាឡើងដោយ ARM នេះដូចគ្នាដែរ។ យ៉ាងណាក៏ដោយ បើសិនជា Nvidia អាចទិញយក ARM បានមែន អាចនិយាយបានថា ក្រុមហ៊ុននេះ នឹងកាន់តែមានឥទ្ធិពលថែមទៀត ទៅលើអ្វីដែលកំពុងតែធ្វើបច្ចុប្បន្ននេះ។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0