ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា ចាប់ផ្តើមបង្ហើបពីលក្ខណៈសម្បត្តិល្អៗ មុខងារថ្មីៗ ក៏ដូចជាគុណភាពនៃកាមេរ៉ា AI ជំនាន់ថ្មីនៅលើ Reno4 របស់ខ្លួន​
ដោយ​ ៖ សាន់នី | 4 ថ្ងៃមុន SHARE

 

OPPO ជាក្រុមហ៊ុនស្មានហ្វូនឈានមុខមួយ លំដាប់ថ្នាក់អន្តរជាតិ ក្នុងចំណោមស្មាតហ្វូនល្បីៗ ពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជាវិញ OPPO ក៏ទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ គួរអោយកត់សម្គាល់ ផងដែរ។ ថ្មីៗនេះ នៅលើផេកហ្វ៊េសប៊ុកផ្លូវការ របស់ក្រុមហ៊ុន OPPO ក៏ដាក់បានបង្ហាញស្មាតហ្វូនត្រកូល Reno ស៊េរីបន្ទាប់ ជាត្រកូលដែលកើតចេញពីត្រកូល F ស៊េរី តាំងពីឆ្នាំ 2016 មកម្ល៉េះ ដែលនាំឲ្យអតិថិជនពេញចិត្តត្រកូល F ឬ Reno និងតែងតែរង់ចាំ តាមដានមើល ស៊េរីបន្ទាប់គឺ Reno4 ហ្នឹងតែម្តង។ ជាក់ស្តែង OPPO បានបង្ហើបប្រាប់ថា លើកនេះ Reno 4 កាន់តែមានអ្វីពិសេសៗ ក៏ដូចជាបច្ចេកវិទ្យា កាន់តែទំនើប ថ្មី ប្លែក មានមុខងារច្នៃប្រឌិតបន្ថែម ថែមទាំងបច្ចេកវិទ្យាឈានមុខ ពិសេសគឺកាមេរ៉ា AI ខាងក្រោយ។ 

បើយោងតាមហ្វេសប៊ុក ឬ Youtube របស់ក្រុមហ៊ុន OPPO នៅឥណ្ឌូនេស៊ី និងថៃ ក៏បានបពោ្ចញចំណុចល្អរបស់ Reno 4 ដែលបានបំពាក់មកជាមួយនឹងកាមេរ៉ា AI រួមមានវីដេអូបង្ហាញពីមុខងារជាច្រើន ដូចជា AI Color Portrait, មុខងារ AI Monochrome Video, មុខងារ Night Flare Portrait។ មិនត្រឹមតែប៉ុណ្ណោះ វាក៏នៅមានមុខងារផ្សេងៗទៀត ដូចជា Ultra Dark Mode, Ultra Night Mode, Ultra Clear 108MP ថតរូប ឬ វីដេអូ Bokeh ដែលមុខងារទាំងនេះ អាចសម្គាល់ស្ថានភាព ព្រមទាំងបង្កើតនូវប្រសិទ្ធភាពនៃរូបថត និងវីដេអូឲ្យកាន់តែប្រសើរ។ 

សូមរំលឹកបន្តិចថា កាលពីឆ្នាំ 2016 ក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនកម្រិតកណ្តាលម៉ូឌែល F1 និង F1s បន្ទាប់មកក៏បង្ហាញស៊េរីថ្មីៗ ដូចជា F3 / F3Plus / F5 / F7 / F9 / OPPO F11 Pro / Reno 2F/ Reno 3 ដែលល្អខាងផ្នែកថតរូប ថតស៊ែលហ្វី ដោយមិនបាច់ Edit។ រឹតតែពិសេសនោះ គឺសម្រាប់ឆមាសទី 2 ឆ្នាំ 2020 នេះវិញ ក្រុមហ៊ុនក៏គ្រោងបញ្ចេញ OPPO Reno ស៊េរីបន្ទាប់ សម្រាប់អតិថិជន និងហេ្វនៗរបស់ត្រកូល F និង Reno ស៊េរី គឺ Reno 4 ធានាថានឹងមានអ្វីថ្មី អ្វីប្លែក រួមទាំងបច្ចេកវិទ្យាកាមេរ៉ាថតរូបច្បាស់ល្អ មុខងារបច្ចេកវិទ្យាសម្គាល់ភាពវៃឆ្លាត រូបរាងប្រណិត និងពណ៌ស្រស់ឆើត។ 

មុខងារ AI Color Portrait គឺជាបច្ចេកវិទ្យាថតរូបមួយ ដែលរក្សាពណ៌មនុស្ស ហើយជម្រុះពណ៌ទេសភាពខាងក្រោយទៅជាខ្មៅស។ សម្រាប់មុខងារ AI ឆ្លាតវៃនេះ កាន់តែផ្តល់នូវភាពលេចធ្លោ  រំលេចរូបមនុស្សឲ្យកាន់តែច្បាស់ និងមានភាពទាក់ទាញ។ 

បើនិយាយពីមុខងារថតវីដេអូយឺតៗ កម្រិត 960fps Slow-Motion បង្ហាញសកម្មភាពគ្រប់ជំហាន សម្រាប់អ្នកចូលចិត្តថតវីដេអូបែបយឺតៗ ដោយវាអាចសម្គាល់នូវចលនា ព្រមទាំងចាប់យករាល់សកម្មភាព បានរហ័ស។ ជាពិសេស វាផ្តល់ភាពងាយស្រួលដល់ការកាត់តវីដេអូ ព្រោះវាអាចថតវីដេអូ បានរហូតដល់ទៅ 960fps។

លើសពីនេះទៅទៀត Night Flare Portrait ជាមុខងារដែលធ្វើឲ្យមាន ភាពលេចធ្លោក្នុងពេលរាត្រី ព្រមទាំងបង្កើនកម្រិតព្រាលនៅខាងក្រោយ និងចំណុចពន្លឺភ្លើងតូចៗ ឲ្យកាន់តែលេចធ្លោ ប្រៀបដូចជាកាមេរ៉ាថ្លៃៗ។ 

ចំនុចចុងក្រោយគឺថា រូបរាងឌីហ្សាញរបស់ស្មាតហ្វូន Reno 4 កាន់តែស្តើង ស្រាល កាន់លើដៃបង្កើនភាពថ្នៃថ្នូរ ងាយស្រួលប្រើដោយដៃម្ខាង មានអេក្រង់លាតពេញ កាមេរ៉ាមុខបែបទម្លុះអេក្រង់ទាន់សម័យ ឯពណ៌វិញក៏ស្រស់ស្អាតដែរ។ យើងនឹងមកមើលទាំងអស់គ្នា អំពីវីដេអូបង្ហាញ រូបរាង កាមេរ៉ា និងពណ៌តិចៗសិន មុននឹងមកដល់កម្ពុជា៖

 

 

ដោយ​ ៖ OPPO Cambodia
អត្ថបទទាក់ទង