Geekbench បង្ហាញថា Xiaomi Mi 10 Pro+ អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 865+​
ដោយ​ ៖ ឈីរ៉ូ | 4 ថ្ងៃមុន SHARE

 

តាមរយៈដំណឹងបែកធ្លាយដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា នៅក្នុងអំឡុងខែសីហា ឆ្នាំ 2020 នេះ Xiaomi អាចនឹងប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលថ្មីមួយម៉ូឌែលផ្សេងទៀត ស្ថិតនៅក្នុង Mi 10 Series ហើយវាអាចនឹងមានឈ្មោះហៅថា Xiaomi Mi 10+។ ជាងនេះទៅទៀត ក៏ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនមកជាមួយបន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី Snapdragon 865+ ផងដែរ។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ Gizmochina យើងក៏បានប្រទះឃើញរូបភាព Screenshot របស់កម្មវិធី Geekbench មួយសន្លឹក ដែលបង្ហាញឲ្យយើងបានដឹងថា Xiaomi Mi 10 Pro+ មានឈ្មោះតំណាងថា M2007J1SC អាចនឹងបំពាក់មកជាមួយបន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី Snapdragon 865+ ដូចទៅនឹងពាក្យចចាមអារ៉ាមដែលបានលើកឡើងកាលពីពេលកន្លងមែន។ តាមរយៈរូបភាព Screenshot ដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀត Xiaomi 10 Pro+ ដែលអាចនឹងភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 865+ និង RAM ទំហំ 12GB អាចធ្វើការទាញយកពិន្ទុ Single-Core ពីកម្មវិធី Geekbench បានដល់ទៅខ្ទង់ 903 ពិន្ទុ និង Multi-Core បានដល់ទៅខ្ទង់ 3233 ពិន្ទុ។ 

បន្ថែមពីនេះ បើផ្អែកទៅតាមរូបភាពបែកធ្លាយ ដែលយើងទទួលបានកាលពីពេលប៉ុន្មានថ្ងៃមុននេះ ក៏បានបង្ហាញឲ្យយើងដឹងថា Xiaomi Mi 10 Pro+ អាចទាញយកពិន្ទុសរុបពី AnTuTu បានដល់ទៅ 687422 ឯណោះ។ លើសពីនេះ Xiaomi Mi 10 Pro+ ក៏អាចនឹងភ្ជាប់មកជាមួយបន្ទះបង្ហាញដែលមានអេក្រង់ Refresh Rate 120Hz, បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំងដល់ទៅ 120W និងមុខងារគ្រប់គ្រង GPU ដែលត្រូវបានសហការបង្កើតឡើងជាមួយ Qualcomm ថែមទៀតផង។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង