កម្មវិធី Google Play Services ទទួលបានចំនួនដំឡើងច្រើនជាងគេបំផុតដល់ទៅខ្ទង់ 10 ពាន់លានដងឯណោះ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប្រិយមិត្តអ្នកប្រើប្រាស់ទូរសព្ទឆ្លាត Android មួយចំនួនធំ ប្រហែលជាបានស្គាល់ហើយ ពីកម្មវិធីសំខាន់មួយរបស់ Google ពោលគឺ Google Play Services នេះឯង ដោយវាតែងតែបានដំឡើងមកស្រាប់នៅ នៅលើទូរសព្ទឆ្លាត Android មួយចំនួនធំ ដែលអាចប្រើប្រាស់ជាមួយសេវាកម្ម Google បាន។ ដោយឡែក នៅក្នុងពេលនេះ កម្មវិធីខាងលើ ទទួលបានកំណត់ត្រាមួយ ពោលគឺវាក្លាយជាកម្មវិធី ដែលមានចំនួននៃការដំឡើងដល់ទៅខ្ទង់ 10 ពាន់លានដងឯណោះ នៅក្នុង Play Store ដែលទូរលេខនេះ គឺមិនធ្លាប់មានកម្មវិធីណាមួយ អាចធ្វើបាននោះឡើយ។

មិនខុសទេ ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង នៅក្នុងពេលនេះ កម្មវិធី Google Play Services ទទួលបានចំនួននៃការដំឡើងដល់ទៅខ្ទង់ 10 លានដងឯណោះ នៅក្នុង Play Store ប៉ុន្តែវាក៏មិនប្លែកនោះដែរ ព្រោះថាចំនួននៃការដំឡើងយ៉ាងច្រើន ក៏ត្រូវបានគិតបញ្ចូលទាំងការ ដំឡើងរួចជាស្រេច នៅលើទូរសព្ទឆ្លាត Android មួយចំនួនធំផងដែរ។ គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ 2012 មកទល់បច្ចុប្បន្ននេះ ចំនួនទូរសព្ទឆ្លាត Android ដែលបានភ្ជាប់មកជាមួយ កម្មវិធី Google Play Services មកស្រាប់នោះ គឺមានចំនួនខ្ទង់ 2.5 ពាន់គ្រឿង ដែលកំពុងដំណើរ មានន័យថាខ្ទង់ 7.5 ពាន់លានគ្រឿងទៀត គឺជាចំនួនដែលគេបានធ្វើការដំឡើងវា ដោយខ្លួនឯងចេញពី Play Store ហ្នឹងតែម្ដង។ 

គួរបញ្ជាក់ដែរថា កម្មវិធី Google Play Services នេះ គឺវាដើរតួច្រើនមែនទែន នៅលើទូរសព្ទឆ្លាត Android ជាក់ស្ដែង វាមាននាទីទៅលើការត្រួតពិនិត្យ រាល់សេវាកម្ម Google របស់អ្នក, ដំណើរការរាល់ Privacy Sitting ចុងក្រោយបង្អស់របស់អ្នកប្រើប្រាស់, ធ្វើឲ្យកម្មវិធីផែនទី ដំណើរការបានកាន់តែប្រសើរ ក៏ដូចជាមានចំណុចសំខាន់ជាច្រើនផ្សេងទៀត ដែលវាអាចធ្វើបាន ហើយកម្មវិធីមួយចំនួន អាចនឹងមិនដំណើរការនោះទេ បើសិនជាអ្នកលុប Google Play Services នេះ ចេញពីទូរសព្ទឆ្លាត Android របស់អ្នក។

និយាយរួមកវិញ សូមបញ្ជាក់ជាថ្មីម្ដងទៀតថា នៅក្នុងពេលនេះ កម្មវិធី Google Play Services ទទួលបានការដំឡើងសរុបទាំងអស់ ដល់ទៅខ្ទង់ 10 ពាន់លានដងឯណោះ ប៉ុន្តែការដំឡើងនេះ គឺគេគិតជាចំនួនដង មានន័យថា បើអ្នកលុបវាចោល ហើយដំឡើងម្ដងទៀត នោះទូរលេខនឹងកើនឡើងម្ដងទៀត មិនត្រឹមតែប៉ុណ្ណោះទេ ចំនួនទាំងអស់នេះ ក៏គិតទាំងនៅលើទូរសព្ទឆ្លាតនានា ដែលបានដំឡើងវាមកស្រាប់ មានប្រមាណជាខ្ទង់ 2.5 ពាន់លានគ្រឿងផងដែរ។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង