Sony នឹងធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ជាមួយផលិតផលថ្មីៗរបស់ពួកគេ នាពេលឆាប់ៗខាងមុខ។ ជាក់ស្តែង នៅក្នុងថ្ងៃនេះផ្ទាល់ ក្រុមហ៊ុន Sony បានបង្ហោះនូវវីដេអូ Teaser ខ្លីមួយទៅក្នុងបណ្ដាញសង្គម Twitter របស់ខ្លួន ដែលបញ្ជាក់ឲ្យយើងដឹងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកសមិទ្ធផលថ្មីៗ មកបង្ហាញឲ្យពិភពលោកបានឃើញតែម្តង។
សម្រាប់វីដេអូ Teaser ខាងក្រោមនេះ ក្រុមហ៊ុនក៏បានដាក់ថា #ListenWithSony អមមកជាមួយកាលបរិច្ឆេទ នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២០ ដែលជាតម្រុយមួយ ចង់សំដៅយ៉ាងច្បាស់ថា គេអាចនឹងបញ្ចេញនូវ ផលិតផលជាប្រភេទកាសស្តាប់ត្រចៀកជំនាន់ថ្មីៗ ប៉ុន្តែ វាហាក់ដូចជាស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយទេ។ ហើយប្រសិនបើយើងទៅមើលទម្លាប់របស់ Sony កាលពីឆ្នាំមុនៗ គេតែងតែបញ្ចេញកាសស្តាប់ក្តោបត្រចៀកឥតខ្សែ ស្ថិតក្នុងត្រកូល WH-1000XM នៅអំឡុងខែសីហាអញ្ចឹងដែរ ដូច្នេះ តាមដែលយើងសង្កេតមើលទៅ គឺកាសក្តោបត្រចៀកជំនាន់ក្រោយ ឬស្គាល់ថាជាម៉ូឌែល WH-1000XM4 អាចជាផលិតផលដ៏ធំមួយ ក្នុងចំណោមផលិតផលផ្សេងទៀត នៅក្នុងព្រឹតិ្តការណ៍ខាងមុខនេះ ដូចដែល Sony បានបង្ហើបទុកមុនក្នុង Poster ខាងលើផងដែរ។
ជុំវិញព័ត៌មាន ទាក់ទងជាមួយខ្សែស្រឡាយក្រោយ នៃកាសក្តោបត្រចៀក ដ៏ពេញនិយមរបស់ Sony គឺថាជាង 1 ខែមុននេះ វាត្រូវបានគេប្រទះឃើញចុះបញ្ជី នៅលើគេហទំព័រ Walmart ដែលបង្ហាញឲ្យដឹងពីឈ្មោះម៉ូឌែល WH-1000XM4 ជាមួយតម្លៃដាក់លក់ខ្ទង់ ១ លាន ៣៩ ម៉ឺនរៀល (348 ដុល្លារ) មុនទៅហើយ ប៉ុន្តែ ក្នុងនោះមិនទាន់មានភ្ជាប់ នូវរូបភាពរបស់កាសនោះទេ។ ចំពោះកាសជំនាន់ថ្មីនេះដែរ ត្រូវបានគេរំពឹងទុកមុន នឹងមានការអាប់ដេតបន្ថែមមុខងារថ្មីមួយចំនួន រួមមានដូចជា មុខងារ Multipoint Connections អាចធ្វើការតភ្ជាប់ទៅកាន់ឧបករណ៍បានច្រើន ក្នុងពេលតែមួយ, មុខងារ Adaptive Sound Control ដែលអាចចាប់សម្លេង Frequent នៅលើជុំវិញបាន ដើម្បីយកមកកំណត់សម្លេងឲ្យល្អ តាមស្ថានភាពនីមួយៗ, មុខងារ Touch បញ្ជា, មុខងារសាកថ្មល្បឿនលឿន បូករួមទាំងបច្ចេកវិទ្យា Edge-AI នឹងធ្វើការកាន់តែឆ្លាតវៃជាងមុន ក្នុងការបង្កើនគុណភាពសម្លេង ដែលចេញពីប្រភពដើម ឲ្យកាន់តែប្រសើរ ថែមមួយកម្រិតទៀត។
យ៉ាងណាមិញ យើងក៏មិនទាន់ហ៊ានសន្មតថា Sony នឹងបញ្ចេញអ្វីឲ្យប្រាកដនៅឡើយទេ ព្រោះក្រុមហ៊ុនដូចជាលាក់ខ្លាំងមែនទែន ប្រហែលជាចង់ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលខ្លាំង ក៏ថាបាន។ អញ្ចឹង យើងនឹងរង់ចាំមើលទាំងអស់គ្នា នៅថ្ងៃទី ៦ ខែសីហាខាងមុខនេះតែម្តង។ ចុះចំណែកប្រិយមិត្តវិញ អាចទាយដឹងមុនទេថា ផលិតផលធំៗរបស់ Sony នឹងមានអ្វីខ្លះទៅ?
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0