ហាងរបស់ Apple ថ្មីមួយទៀត បានបើកជាផ្លូវការ នៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ ក្នុងថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2020 នេះហើយ ដោយវាមានការរចនាបថឡើងមកយ៉ាងប្រណិត មើលទៅគួរឲ្យទាក់ទាញមែនទែន។ ហាក់បីដូចជាហាង Apple Store ដទៃទៀតដែរ នោះគឺថាភាគច្រើនសុទ្ធតែជាកញ្ចក់តែម្ដង ទើបងាយស្រួលឲ្យអ្នកដើរកាត់ អាចមើលឃើញខាងក្នុងបានផងដែរ។ អញ្ចឹង ប្រិយមិត្តទាំងអស់គ្នា អាចអូសចុះទៅខាងក្រោមអត្ថបទ ដើម្បីទទួលបានរូបភាពដាក់បង្ហាញពី ផ្នែកខាងក្នុងរបស់ហាង Apple Central World (ឈ្មោះហៅជាផ្លូវការ) ដែលមានចំនួន 1 ជាន់នេះ។
នេះជាហាងសាខាទី 2 របស់ Apple នៅប្រទេសថៃ បន្ទាប់ពីបានបើកនៅឯផ្សារទំនើប ICONSIAM កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ 2018 កន្លងទៅនេះ ដោយហាងថ្មីមួយនេះ មានរាងជារង្វង់ និងមានជណ្តើរចំកណ្ដាល សម្រាប់ឡើងទៅកាន់ជាន់លើ។
ជាន់ខាងលើនេះ គឺមានការរចនាបថដូចគ្នាដដែល ហើយមានបំពាក់នូវអេក្រង់ដ៏ធំមួយ ក៏ដូចជាតុបន្ថែមទៀត សម្រាប់ដាក់បង្ហាញពីផលិតផលផ្សេងៗរបស់ Apple ផ្ទាល់តែម្ដង។
ហាង Apple Central World ជាសាខាទី 2 នៅប្រទេសថៃ និងជាសាខាទី 511 នៅជុំវិញពិភពលោក ចំពោះក្រុមហ៊ុន Apple ដោយមានក្រុមការងារសរុបរហូតដល់ទៅ 130 ក្រុម ហើយបូកបញ្ចូលគ្នា គឺអាចនិយាយបានចំនួន 17 ភាសា ដើម្បីបម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួន។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0