គិតមកដល់ពេលនេះ Netflix មានអ្នកដោនឡូដពី Play Store កើនឡើងដល់ 1 ពាន់លានដងឯណោះ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានដឹងហើយថា ក្នុងពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ សេវាកម្មទស្សនាភាពយន្តអនឡាញ គឺជាការកំសាន្តបែបអេឡិចត្រូនិចដ៏ពេញនិយមមួយនៅទូទាំងពិភពលោក។ យើងបានឃើញក្រុមហ៊ុនធំៗ ជាច្រើនបានប្រកួតប្រជែងគ្នា ក្នុងការនាំយក សេវាកម្មនេះ មកដាក់អោយយើងប្រើប្រាស់ជាច្រើនដូចជា Netflix, Amazon Prime Video, Apple TV+, Hulu និង Disney+ ជាដើម។

ក្នុងនោះដែរ យើងសង្កេតឃើញថា កម្មវិធី Netflix ហាក់បីដូចជាទទួលបានការគាំទ្រប្រើប្រាស់ច្រើនជាងសេវាកម្ម ទស្សនាភាពយន្តតាមអនឡាញ មួយចំនួនទៀតផងដែរ។ ដោយឡែក កាលពីពេលថ្មីនេះ មានប្រភពព័ត៌មានមកពី Android Police បានធ្វើការបង្ហាញពីចំនួននៃការទាញយករបស់កម្មវិធី Netflix ដល់អ្នកប្រើប្រាស់អោយបានដឹង ដែលវាមានអ្នកទាញយកមកប្រើប្រាស់ចេញពី Play Store នៅលើទូរដសព្ទឆ្លាត Android បានកើនឡើងដល់ជាង 1,000,000,000+ ឯណោះ ដែលនេះពិតជាចំនួនច្រើន គួរអោយកត់សម្គាល់។ ជាក់ស្ដែង កត្តាដែលជំរុញអោយមានការទាញយកកម្មវិធី Netflix កើនឡើងច្រើនបែបនេះ គេបានធ្វើការប្រាប់បញ្ជាក់ថា មកពីបញ្ហាការរាតត្បាតនៃជំងឺឆ្លង Covid-19 ដែលធ្វើអោយមនុស្សជាច្រើននៅជុំវិញពិភពលោក បានជាប់គាំងនៅក្នុងផ្ទះមិនហ៊ានចេញទៅខាងក្រៅ ទើបធ្វើអោយពួកគេទាញយកកម្មវិធីកំសាន្ដផ្សេងៗ ជាពិសេសកម្មវិធី Netflix នេះតែម្ដង ដើម្បីទស្សនាភាពយន្តកំសាន្តអារម្មណ៍ នៅពេលទំនេរផងដែរ។

សូមបញ្ជាក់ផងដែរថា Netflix កម្មវិធីគឺជាសេវាកម្ម ទស្សនាភាពយន្តកំសាន្តតាមអនឡាញ ដែលត្រូវអោយអ្នកប្រើប្រាស់ បង់ប្រាក់ជាប្រចាំខែផងដែរ។ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលចង់ប្រើសេវាកម្ម Netflix នេះ អ្នកអាចធ្វើការទាញយកវាពី Play Store ឬ App Store មកសាកម្ដងប្រើប្រាស់បាន។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង