ហ្គេម Cuphead ត្រូវបានដាក់អោយលេងលើ PS4 ជាផ្លូវការហើយ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

សម្រាប់អ្នកដែលនិយមចូលចិត្តលេងហ្គេមភាគច្រើន ប្រាកដជាបានស្គាល់រួចមកហើយនូវហ្គេម Cuphead ដែលវាត្រូវបានប្រកាសចេញដាក់អោយលេងនៅលើ Nintendo Switch, Xbox One, macOS និងកុំព្យូទ័រ តាំងពីឆ្នាំ 2017 មកម៉្លេះ ហើយពេលនោះវាក៏ទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកលេងផងដែរ។ ដោយឡែក រហូតមកដល់ពេលនេះ ក្រុមហ៊ុនបង្កើតហ្គេមមានឈ្មោះថា Studio MDHR បានប្រកាសថា ខ្លួនបានធ្វើការបញ្ចេញហ្គេម Cuphead សម្រាប់ដាក់អោយលេងលើ PS4 ពីព្រោះថាអ្នកប្រើប្រាស់ PS4 ទទឹងរង់ចាំអស់ជាច្រើនឆ្នាំមកហើយ។

ពិតណាស់ រហូតមកទល់ពេលនេះ ក្រុមហ៊ុនផលិតហ្គេមខាងលើ ទើបធ្វើការប្រកាសថាហ្គេម Cuphead ត្រូវបានបញ្ចេញដាក់អោយលេងនៅលើម៉ាស៊ីន Play Station 4 ជាផ្លូវការហើយ។ ជាក់ស្ដែង Cuphead គឺជាប្រភេទហ្គេមដើរបាញ់ ក៏ដូចជាត្រូវឆ្លងឧបសគ្គផ្សេងៗ និងលេងរហូតដល់វគ្គមេជាច្រើនទៀតផង។ មើលទៅវាមានរបៀបលេងប្រហាក់ប្រហែលគ្នាទៅនឹងហ្គេមបាញ់រ៉ាំបូ អញ្ចឹងដែរ ហើយប្រើសិនបើ ប្រិយមិត្តជាអ្នកកំពុងមាន PS4 ដែលនិយមចូលចិត្តលេងហ្គេមបែបបាញ់គ្នានេះ លោកអ្នកអាចដំឡើងវាលេងបាន ចាប់ពេលនេះតទៅហើយ។ ប៉ុន្តែ យ៉ាងណាលោកអ្នកនឹងត្រូវចំណាយប្រាក់ទិញវា ដើម្បីអាចលេងបាន ពីព្រោះថាវាត្រូវបានដាក់លក់ក្នុង PlayStation Store ក្នុងតម្លៃប្រមាណជា ៨០,០០០ រៀល (19.99 ដុល្លារ) និងវាត្រូវការទំហំផ្ទុកនៃការទាញយកប្រហែលជិត 4GB ផងដែរ។

អញ្ចឹងនេះ គឺជាដំណឹងល្អមួយសម្រាប់ប្រិយមិត្ត ដែលជាម្ចាស់ម៉ាស៊ីនហ្គេម PS4 ទាំងអស់ ពីព្រោះថាលោកអ្នកអាចទិញហ្គេម Cuphead ដើម្បីយកមកលេងបានចាប់ពីពេលនេះទៅហើយ។ ដូច្នេះ សង្ឃឹមថាហ្គេម Cuphead នេះ ក៏នឹងធ្វើអោយអ្នកលេងលើ PS4 ទទួលបានបទពិសោធន៍ថ្មី កាន់តែជក់ចិត្តជាមួយវាថែមទៀតផងដែរ។

ដោយ​ ៖ Games Radar
អត្ថបទទាក់ទង