Microsoft ទើបបញ្ចេញកម្មវិធី Family Safety ថ្មី សម្រាប់ប្រើទាំងនៅលើ Android និង iOS​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft ទើបបានសម្រេចចិត្តធ្វើការបញ្ចេញ កម្មវិធីថ្មីមួយមានឈ្មោះជាផ្លូវការថា Family Safety ដែលវាត្រូវបានដាក់អោយប្រើប្រាស់ទាំងនៅលើ iOS និង Android ផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុនយក្សផ្នែក Software មួយនេះ បានធ្វើតេស្តសាកល្បងលើកម្មវិធីនេះ អស់រយៈពេលប៉ុន្មានខែមកហើយ ដែលវាត្រូវបានបង្កើតឡើងដើម្បី អនុញ្ញាតអោយអាណាព្យាបាល ឬ ឪពុកម្ដាយ អាចគ្រប់គ្រងពេលវេលា និងការប្រើប្រាស់កម្មវិធីលើទូរសព្ទរបស់កូនៗបាន។ 

ពិតប្រាកដណាស់ Microsoft ទើបបានធ្វើការប្រកាសចេញកម្មវីធី Family Safety ជាផ្លូវការ ដែលវានឹងអាចក្លាយទៅជាកម្មវិធីដ៏មានប្រយោជន៍ ក្នុងពេលបច្ចុប្បន្ននេះ ពីព្រោះថាកម្មវិធីនេះ អាចអោយឪពុកម្ដាយអាចកំណត់ លើការប្រើប្រាស់ទូរសព្ទរបស់កូនៗបាន។ មួយវិញទៀត កម្មវិធី Family Safety នេះ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងមុខងារ Screen Time នៅលើ iOS ដែលអ្នកប្រើប្រាស់ iPhone ឬ iPad ទាំងអស់ អាចដំណត់រយៈពេលប៉ុន្មាន ដែលអ្នកត្រូវប្រើកម្មវិធីច្រើនបំផុត និងក៏បានអនុញ្ញាតអោយឪពុកម្តាយ អាចកំណត់ការប្រើប្រាស់របស់កូនៗ នូវកម្មវិធីមិនគួរប្រើចំនួនបានទៀតផង។ លើសពីនេះ កម្មវិធី Microsoft Family Safety ក៏អាចធ្វើការភ្ជាប់ជាមួយ Windows, Xbox និង Android បាន ដូច្នេះ យើងអាចកំណត់ពេលវេលាសម្រាប់ការលេងហ្គេម និងប្រើកម្មវិធី បានកាន់តែងាយស្រួលថែមទៀត។ ដូចជាការ ហាមមិនអោយកូនៗ អាចផ្លាស់ប្តូរឧបករណ៍លេង ដើម្បីលេង Minecraft ឬ Fortnite ហើយយើងក៏អាចបិទកម្មវិធីមួយចំនួន មិនអោយពួកគេប្រើបានផងដែរ។

សរុបមកវិញ Microsoft Family Safety គឺជាកម្មវីធីថ្មីមួយ ដែលពិតជាមានប្រយោជន៍ដល់អាណាព្យាបាល ឬ ឪពុកម្ដាយ ក្នុងការកំណត់ពេលវេលា និងប្រើប្រាស់កម្មវិធីកំសាន្ដរបស់កូនៗ បានងាយស្រួល។ បុ៉ន្តែយ៉ាងណា គួរអោយសោកស្ដាយដែរ សម្រាប់ពេលនេះ វាត្រូវបានដាក់អោយប្រើប្រាស់ តែនៅសហរដ្ឋអាមេរិក កាណាដា, ចក្រភពអង់គ្លេស និងអូស្ត្រាលីប៉ុណ្ណោះ ដែលចំពោះបណ្ដារប្រទេសមួយចំនួនទៀត មិនទាន់អាចប្រើកម្មវិធីនេះបាននៅឡើយទេ។ 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង