ដូចយើងបានដឹងហើយ ពីព្រឹត្តិការណ៍តាំងពិពណ៌ឧបករណ៍អេឡិចត្រូនិច ក៏ដូចជាបច្ចេកវិទ្យាថ្មីៗ ធំមួយប្រចាំឆ្នាំ ពោលគឺ CES នេះឯង ដោយកាលពីដើមឆ្នាំមុន យើងក៏បានឃើញផលិតផលថ្មីជាច្រើន ប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ខាងលើនេះដែរ។ ដោយឡែក ប្រមាណជាមួយខែមុន អ្នករៀបចំព្រឹត្តិការណ៍នេះ បានធ្វើការបង្ហាញថា នៅក្នុងឆ្នាំក្រោយ ពោលគឺ CES 2021 គ្រោងនឹងធ្វើឡើងដូចធម្មតាអញ្ចឹង ពោលគឺជាការជួបជុំផ្ទាល់ នៅក្នុងទីក្រុង Las Vegas នៃសហរដ្ឋអាមេរិកតែម្ដង ប៉ុន្តែការបង្ហាញសារជាថ្មីម្ដងទៀតលើកនេះ គឺបានបញ្ជាក់ថា គម្រោងបែបនោះ នឹងមិនកើតឡើងឡើយ។
ថ្មីៗនេះ CES បានធ្វើការប្រកាសបង្ហាញដោយផ្ទាល់ថា ព្រឹត្តិការណ៍ CES 2021 ដែលគ្រោងនឹងធ្វើឡើង នៅក្នុងទីក្រុង Las Vegas ចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែមករាឆ្នាំក្រោយនេះ នឹងធ្វើឡើងជាប្រភេទ Digital ទាំងស្រុងតែម្ដង ពោលគឺមិនមែនជាការជួបជុំផ្ទាល់ដូចធម្មតា ដែលមានអ្នកចូលរួមរាប់ម៉ឺនអ្នកទៀតនោះទេ។ យ៉ាងណាក៏ដោយ សម្រាប់មូលហេតុដែលគេប្រែទៅជាធ្វើបែបនោះវិញ គឺដោយសារតែ គេគិតថា ការរាតត្បាតពីសំណាក់មេរោគ COVID-19 នោះ អាចនឹងនៅតែបន្តទៀត ពោលគឺអាចនឹងមិនទាន់មានស្ថេរភាពគ្រប់គ្រាន់ សម្រាប់ឲ្យមនុស្សជាច្រើនម៉ឺននាក់ ធ្វើការជួបជុំគ្នានោះទេ ដូច្នេះហើយ ដើម្បីឲ្យព្រឹត្តិការណ៍នោះ នៅតែបន្តទៅមុខបាន គឺគេសម្រេចផ្លាស់ប្តូរ ទៅជាធ្វើការពិពណ៌បែប Digital ទាំងស្រុងតែម្ដង។ គួរបញ្ជាក់ដែរថា នៅក្នុងព្រឹត្តិការណ៍ CES 2020 កាលពីដើមឆ្នាំនេះ គឺមានអ្នកចូលរួមដល់ទៅជាង 18 ម៉ឺននាក់ឯណោះ ហេតុនេះហើយ អាចនិយាយបានថា បើ CES 2021 នៅតែធ្វើបែបនេះ វាអាចជាហានិភ័យមួយដែរ។
អញ្ចឹងហើយ បើតាមការប្រកាសចេញពីសំណាក់ CES ផ្ទាល់កាលពីថ្មីៗនេះ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ហើយថា CES 2021 ដែលគ្រោងនឹងធ្វើឡើង នៅក្នុងទីក្រុង Las Vegas ចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែមករាឆ្នាំក្រោយនេះ គឺត្រូវបានកែប្រែទៅជាការពិពណ៌បែប Digital វិញ ទាំងស្រុងតែម្ដង មិនមែនបែបជួបផ្ទាល់ផង និង Digital ផង ដូចការបង្ហាញរបស់គេលើកមុននោះឡើយ។ សម្រាប់មូលហេតុ គឺដូចបញ្ជាក់នៅខាងលើរួចហើយ ដោយសារគេនៅតែមិនទាន់ធានាសុវត្ថិភាពពីមេរោគ COVID-19 បានដដែល បើទោះដល់ឆ្នាំក្រោយហើយក៏ដោយ។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0