Razer ចាប់ដៃគូជាមួយហ្គេម Halo Infinite ដើម្បីដាក់បញ្ចេញគ្រឿង Accessories ក្នុងពេលខាងមុខនេះ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីហ្គេមប្រចាំត្រកូល Halo វគ្គថ្មី Infinite បានបញ្ចេញវីដេអូ Gameplay Demo ជាផ្លូវការលើកដំបូងមក គឺវាទទួលបានការគាំទ្រមិនតិចនោះទេ យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនបានបញ្ចេញមតិ នៅត្រង់ផ្នែកក្រាហ្វិករបស់វាថា មិនទាន់ដូចពិតៗនោះឡើយ។ រហូតមកដល់ពេលថ្មីៗនេះ Razer ក៏សម្រេចចិត្តប្រកាសថា ពួកគេនឹងចាប់ដៃគូសហការគ្នា ជាមួយក្រុមហ៊ុន 343 Industries ដែលជាបង្កើតហ្គេម Halo Infinite នេះឡើងមក ដោយធ្វើការផលិតគ្រឿង Accessories សម្រាប់អ្នកគាំទ្រទាំងអស់តែម្ដង។

បើយោងតាមសេចក្ដីប្រកាស តាមរយៈការបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ក្រុមហ៊ុន Razer ផ្ទាល់តែម្ដង បានបញ្ជាក់ប្រាប់ឲ្យដឹងមុនថា ពួកគេនឹងធ្វើការដាក់បង្ហាញគ្រឿង Accessories ទាក់ទងទៅនឹងហ្គេម Halo Infinite នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។ លើសពីនេះទៅទៀត យើងក៏អាចរំពឹងទុកបានថា នឹងមានឱកាសបានឃើញពីរូបរាងផ្លូវការ នៅឯត្រីមាសទី 4 នៃឆ្នាំ 2020 សម្រាប់ទាំងអ្នកគាំទ្រ Xbox និងអ្នកលេងនៅលើកុំព្យូទ័រ PC ផងដែរ។ ខណៈពេលដែល យើងមិនទាន់ដឹងច្បាស់ទេថា នឹងមានគ្រឿងបែបណាខ្លះឡើយ ទាក់ទងទៅនឹងហ្គេម Halo Infinite ថ្មីមួយនេះ ដោយឡែក គណនី Twitter របស់ Xbox និង Halo ក៏បានឆ្លើយតបទៅកាន់ផុសរបស់ Razer វិញដែរ និងបានបង្ហើបបន្ដិចៗថា អាចជាផ្នែកមួយចំនួន នៃឈុតរបស់ Master Chief ថែមទៀតផង។


គួរបញ្ជាក់ឲ្យដឹងផងថា ហ្គេម Halo Infinite នឹងអាចបញ្ជាលេងចំនួន 2 នាក់ក្នុងពេលតែមួយបាន ជាលក្ខណៈប្រភេទ Spilt Screen បែងចែកអេក្រង់ជាពីរ ដែលវាកម្រនឹងឃើញមាន នៅលើហ្គេមថ្មីៗណាស់។ តើប្រិយមិត្តអ្នកអានធ្លាប់បានលេងហ្គេម Halo វគ្គមុនៗរួចឬនៅ? ហើយតើចូលចិត្តលេងនៅលើវគ្គណាជាងគេដែរ?

ដោយ​ ៖ Windows Central
អត្ថបទទាក់ទង