Logitech បានបញ្ចេញកាស Gaming ឥតខ្សែជំនាន់ថ្មីជាផ្លូវការ អាចភ្ជាប់បានចម្ងាយ 13 ម៉ែត្រ ជាមួយតម្លៃខ្ទង់ ៨០ ម៉ឺនរៀល (199 ដុល្លារ)​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ដូចដែលប្រិយមិត្តធ្លាប់ដឹងហើយថា Logitech គឺជាក្រុមហ៊ុនមួយ ដែលមានផលិតគ្រឿងអេឡិចត្រូនិចជាច្រើន សម្រាប់ដាក់លក់នៅក្នុងទីផ្សារ ដែលក្នុងនោះរួមមានទាំងគ្រឿង Accessories ផ្សេងៗរបស់កុំព្យូទ័រ និងឧបករណ៍ផ្តោតទៅលើហ្គេម ជាច្រើនផ្សេងទៀត។ ដោយឡែក នៅក្នុងពេលនេះ Logitech ក៏បានបញ្ចេញកាស Gaming ឥតខ្សែស៊េរីថ្មីមួយទៀត ដែលផលិតឡើងជាពិសេស សម្រាប់អ្នកដែលនិយមចូលចិត្តលេងហ្គេម ផងដែរ។

ពិតមែនហើយ Logitech ទើបបានប្រកាសចេញកាស Gaming ឥតប្រើខ្សែជំនាន់ថ្មី ដើម្បីចូលមកជំនួសតំណែងកាស Pro X Gaming Headset ដែលបានចេញកាលពីឆ្នាំមុន ដោយកាសស៊េរីថ្មីនេះ មានឈ្មោះជាផ្លូវការថា Pro X Wireless Lightspeed Gaming Headset។ លើសពីនេះទៅទៀត វាគឺជាកាសឥតខ្សែ Gaming ដែលអាចធ្វើការភ្ជាប់តាមរយៈ USB Type-A Wireless Receiver ជាមួយល្បឿនដល់ 2.4GHz ទៀតផង។ មិនតែប៉ុណ្ណោះ វាជាប្រភេទកាស Gaming Wireless មានបច្ចេកវិទ្យា Next-Gen Surround Sound និង Blue Vo!ce Microphone ដែលជួយផ្ដល់គុណភាពសម្លេងបានច្បាស់ត្រឹមត្រូវល្អ ក៏ដូចជាជួយកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានប្រសើរ ថែមទៀតផង។ ជាងនេះទៅទៀត វាបានបំពាក់ Driver បញ្ចេញសម្លេងមានទំហំដល់ 50mm ដែលមានទំហំធំជាងកាស Gaming មួយចំនួនទៀត និងអាចសាកបញ្ចូលថ្មបាន តាមរយៈ USB-C ផងដែរ។ 

បន្ថែមពីនេះ Logitech បានធ្វើការបញ្ជាក់ថាកាសហ្គេម Pro X Wireless ជំនាន់ថ្មីនេះ អាចភ្ជាប់លេងហ្គេមតាមរយៈ Wireless បានចំងាយដល់ទៅ 13 ម៉ែត្រឯណោះ ដែលជួយផ្ដល់ភាពងាយស្រួល នៅពេលលេងហ្គេមលើ Monitor ធំៗ ហើយវាក៏មុខងារកំណត់សម្លេងក្នុងហ្គេម តាមរយៈកម្មវិធី G Hub Gaming Software ទៀតផង។ ជាចុងក្រោយ Logitech បានដាក់លក់កាស Pro X Wireless ថ្មីនេះ ក្នុងតម្លៃខ្ទង់ ៤០ ម៉ឺនរៀល (199.99 ដុល្លារ)។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង