ហ្គេម EVE Echoes នឹងដាក់អោយលេងផ្លូវការលើទូរសព្ទ នៅថ្ងៃទី 13 ខែក្រោយនេះហើយ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

សម្រាប់ប្រិយមិត្ត ដែលនិយមចូលចិត្តលេងហ្គេមបែប MMORPG ប្រាកដជាបានស្គាល់រួចមកហើយនូវហ្គេម EVE Online ដែលវាត្រូវបានប្រកាសចេញដាក់អោយលេងនៅលើកុំព្យូទ័រតាំងពីខ្ទង់ឆ្នាំ 2000 មកម៉្លេះ ហើយពេលនោះវាក៏ទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកលេង ទៀតផង។ ដោយឡែក រហូតមកដល់ពេលនេះ ក្រុមហ៊ុនផលិតហ្គេម មានឈ្មោះថា NetEase Game បានប្រកាសថា ខ្លួននឹងធ្វើការបញ្ចេញហ្គេម EVE Echoes សម្រាប់លេងលើទូរសព្ទ នៅពេលខាងមុខឆាប់ៗនេះហើយ។

ពិតប្រាកដណាស់ ពេលថ្មីៗនេះ NetEase Game ដែលជាក្រុមហ៊ុនបង្កើតហ្គេម Rules of Survival ទើបបានសម្រេចចិត្តធ្វើការប្រកាសថា ខ្លួននឹងបញ្ចេញហ្គេម EVE Echoes ដើម្បីដាក់អោយលេងទាំងនៅលើ Android និង iOS នៅថ្ងៃទី 13 ខែសីហា ខាងមុខនេះហើយ។ លើសពីនេះទៅទៀត ក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា ខណៈពេលនេះ ហ្គេម EVE Echoes ត្រូវបានដាក់អោយធ្វើការចុះឈ្មោះទុកជាមុន ទាំងនៅលើ Android និង iOS ទៀតផង។ ជាក់ស្ដែង EVE Echoes គឺជាហ្គេម Online មួយ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងហ្គេម Star Wars Series អញ្ចឹងដែរ។ យ៉ាងណា ខណៈពេលនេះ មិនទាន់មានការបញ្ជាក់ប្រាប់នៅឡើយទេថា ហ្គេម EVE Echoes នេះ នឹងត្រូវដាក់អោយលេងដោយឥតគិតថ្ងៃ ឬក៏ដាក់លក់នោះ អញ្ចឹងយើងមានតែរង់ចាំមើលទាំងអស់គ្នា នៅពេលវាចេញជាផ្លូវការប៉ុណ្ណោះ។

សរុបមក ហ្គេម EVE Echoes នឹងត្រូវបានដាក់អោយលេងនៅលើ Android និង iOS នៅថ្ងៃទី 13 ខែក្រោយនេះហើយ។ ជាងនេះទៅទៀត ប្រិយមិត្តក៏អាចធ្វើការ ចុះឈ្មោះទុកមុនលើគេហទំព័រផ្លូវការរបស់ EVE Echoes តែម្ដង ដើម្បីទទួលបានវាលើទូរសព្ទរបស់អ្នក នៅពេលដែលវាត្រូវបានបញ្ចេញអោយលេងជាផ្លូវការ ផងដែរ។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង