Huawei MatePad T8 តម្លៃ $149 សាកសមសម្រាប់អ្នករៀនតាមអនឡាញ និងអានសៀវភៅប្រភេទ E-Book​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ដើម្បីបំពេញតម្រូវការទីផ្សារ ក៏ដូចជាឆ្លើយតបទៅនឹងសំណូមពររបស់អ្នកសិក្សាតាមអនឡាញ និងអ្នកដែលចូលចិត្តអានសៀវភៅប្រភេទ E-Book ក្រុមហ៊ុន Huawei បានសម្រេចចិត្តដាក់លក់ថេប្លេត Huawei MatePad T8 ជាផ្លូវការហើយ។ ចាប់ពីថ្ងៃនេះតទៅ អតិថជិនទាំងអស់អាចរកជាវ Huawei MatePad T8 នៅតាមបណ្តាហាងនានាទូទាំងប្រទេសក្នុងតម្លៃពិសេសត្រឹមតែ $149 ជាមួយការបន្ថែមកាដូដូចជា ស្រោម Cover និងស្រី្គនការពារ ថែមទៀតផង។

Huawei MatePad T8 មានសមាមាត្រតួខ្លួន 199.7 x 121.1 x 8.55mm និងមានទម្ងន់ត្រឹមតែ 310g ក៏ដូចជាមានអេក្រង់ទំហំ 8 អ៊ីញ មានផ្ទៃបង្ហាញដល់ទៅ 80% ដែលផ្តល់ភាពងាយស្រួលសម្រាប់ការសិក្សាតាមអនឡាញ លេងហ្គេម ឬទស្សនាកម្មវិធីកម្សាន្តនានា។ Huawei MatePad T8 ប្រើបន្ទះឈីប MediaTek Helio A22 ទំហំ 12nm មាន Cores សរុបចំនួន 8 គ្រាប់ CPU និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោបដោយស្បែក EMUI 10.0.1 ក៏ដូចជាបំពាក់មកជាមួយថាមពលថ្មទំហំ 5100mAh ផងដែរ។ កាន់តែពិសេសថែមទៀតនោះ Huawei MatePad T8 ក៏បានភ្ជាប់មកជាមួយមុខងារអានសៀវភៅ eBook Mode ដែលមានប្រយោជន៍សម្រាប់ការសិក្សាតាមអនឡាញ អានមេរៀន ឬព័ត៌មាន ថែមទៀតផង។ ជាងនេះទៅទៀត អាណាព្យាបាលក៏អាចគ្រប់គ្រងការកម្សាន្ត និងការសិក្សារបស់បុត្រធីតារបស់ខ្លួនតាមរយៈមុខងារគ្រប់គ្រងក្មេងលេង Kid Mode ផងដែរ។ ម្យ៉ាងវិញទៀត Huawei MatePad T 8 ក៏បានភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 5MP និងកាមេរ៉ាមុខទំហំ 2MP ប្រើសម្រាប់ថតរូបស៊ែលហ្វី និងស្កេនមុខដោះ (Facial Unlock) ផងដែរ។

សរុបមកវិញ Huawei MatePad T8 គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកសិក្សាអនឡាញ និងអ្នកដែលចូលចិត្តអានសៀវភៅប្រភេទ E-Book ក៏ដូចជាអ្នកដែលចូលចិត្តទស្សនាកម្មវិធីកម្សាន្តនានាតាមរយៈថេប្លេត ហើយមិនចង់ចំណាយលុយច្រើន ព្រោះថាវាមានតម្លៃសមរម្យត្រឹមតែ $149 ជាមួយការផ្តល់ជូនកាដូមួយចំនួនបន្ថែមទៀតផង។

ដោយ​ ៖ Huawei Cambodia
អត្ថបទទាក់ទង