ពេលនេះ Gboard អាចធ្វើការ Paste រូបភាពដែលយើងបាន Copy ហើយ សម្រាប់អ្នកប្រើប្រាស់មួយចំនួន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កន្លងមកនេះ យើងដឹងហើយថា Google បានធ្វើការកែប្រែចំណុចថ្មីៗជាច្រើន នៅលើកម្មវិធីក្ដារចុចរបស់ខ្លួន ឲ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ជាក់ស្ដែងថ្មីៗនេះ យើងឃើញថា គេបានធ្វើការដាក់បញ្ចូល Emoji Bar ថ្មីមួយ នៅខាងលើនៃក្ដារចុចនោះ ធ្វើឲ្យកាន់តែមានភាពរហ័ស ដល់អ្នកប្រើប្រាស់ផងដែរ។ ដោយឡែក នៅក្នុងពេលនេះ Google ចាប់ផ្តើមទម្លាក់មុខងារថ្មីចំនួន 2 ទៀតទៅលើ កម្មវិធីក្ដារចុចខាងលើ ដោយក្នុងនោះ គឺគេបានអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ ធ្វើការ Paste រូបភាពបាន និងមួយទៀត គឺបានភ្ជាប់មកជាមួយមុខងារ Google Lens ទៀតផង។

មិនខុសទេ នៅក្នុងពេលនេះ Google បានធ្វើការអនុញ្ញាតឲ្យ Gboard អាចធ្វើការ Paste នូវរូបភាពដែលយើងបាន Copy មកហើយ ពោលគឺយើងអាចចូលទៅ Copy រូបភាពណាមួយបាន ចេញពីក្នុង Chrome ជំនាន់ទី 84 សម្រាប់ Android 10 និង Android 11 ហើយបន្ទាប់មក យើងគ្រាន់តែធ្វើការចុចឲ្យជាប់លើរូបនោះ ក្នុងរយៈពេលយូរ ក្រោយមកវានឹងចេញ Option មួយដែលអាចឲ្យយើង Copy រូបភាពនោះបាន។ បន្ទាប់ពី Copy ហើយ យើងក៏អាចធ្វើការ Paste វាបានដូចគ្នា តាមរយៈ Gboard ជំនាន់ថ្មីនេះ ពោលគឺដូចគ្នានឹង ការ Copy និង Paste អក្សរអញ្ចឹងដែរ។ ចំណុចមួយទៀតនោះ គឺថាពេលនេះ Google បានធ្វើការដក Google Search ចេញពី Gboard ព្រមទាំងដាក់ជំនួសមកវិញនូវ Google Lens វិញម្ដង ដែលអាចនិយាយបានថា វាជាផ្លូវកាត់មួយ ដែលមានប្រយោជន៍ជាង Google Search ព្រោះកន្លងមកនេះ គឺកម្រនឹងមានអ្នកប្រើប្រាស់ កម្មវិធី Search នេះ ចេញពី Gboard មែនទែន។ 

គួរបញ្ជាក់ដែរថា សម្រាប់ការ Copy រូបភាពចេញបាននេះ គឺអាចគាំទ្របានតែក្នុង Chrome 84 ប៉ុណ្ណោះក្នុងពេលនេះ (Android 10) ប៉ុន្តែសម្រាប់ Android 11 វិញ អ្នកប្រើនឹងអាចជ្រើសរើស Option នេះបាន លើកម្មវិធីជាច្រើនទៀត ហើយចំណែកការ Paste រូបភាពនោះវិញ ពេលនេះគេមិនទាន់ប្រាកដប៉ុន្មាននោះទេ ថាវាអាចដំណើរការបានជាមួយកម្មវិធីណាខ្លះ ប៉ុន្តែបើតាមស្វែងរករបស់គេកាលពីដើមឆ្នាំនេះ គឺវាអាចគាំទ្រជាមួយកម្មវិធីមួយចំនួនដូចជា Facebook, Google Docs, Google Messages, Line, Messenger Lite, Samsung Messages, Twitter, WeChat, WhatsApp និងកម្មវិធីមួយចំនួយទៀត ខណៈពេលនេះ យើងក៏ឃើញវាអាចគាំទ្រជាមួយ Telegram បានដូចគ្នាដែរ។ សូមបញ្ជាក់ថា មុខងារទាំងពីរខាងលើ ពេលនេះ វាមានសម្រាប់បុគ្គលមួយចំនួនប៉ុណ្ណោះ ពោលគឺមិនទាន់គ្រប់គ្នានោះទេ ហើយយើងក៏ឃើញមាននៅតែលើ Gboard ជំនាន់ទី 9.5.11 និងជំនាន់ថ្មីជាងនេះទៀត។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង