បន្ទាប់ពីមានភាពជោគជ័យខ្លាំង Netflix ក៏សម្រេចចិត្តឲ្យ The Witcher ទទួលបានរឿងភាគដាច់ដោយឡែកមួយទៀត​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

សាច់រឿងទាក់ទងទៅនឹង The Witcher កាន់តែមានភាពធំទូលាយ និងច្បាស់លាស់បន្ថែមទៀតហើយ ដោយក្រុមហ៊ុន Netflix បានប្រកាសចេញពីគម្រោងថ្មី ដើម្បីរៀបចំថតរឿងភាគ The Witcher: Blood Origin បន្ទាប់ពីលើរឿងភាគ The Witcher វគ្គទី 2 (Season 2) តែម្ដង។ ចំណែកឯរឿងភាគដាច់ដោយឡែកថ្មីនោះ ត្រូវបានចាប់ផ្ដើមលេងពីដើមមកវិញ នៅក្នុងអំឡុងពេលប្រមាណ 1200 ឆ្នាំមុន Geralt of Rivia ឯណោះ ហើយអ្នកគាំទ្រនឹងមានឱកាសច្រើន សម្រាប់ការយល់ដឹងកាន់តែច្បាស់ អំពីប្រវត្តិរបស់តួអង្គពិសេសមួយនេះ។

នាពេលបច្ចុប្បន្ននេះ Netflix គ្រាន់តែបានបង្ហើបប្រាប់ឲ្យដឹងថា រឿងភាគថ្មីនេះមានឈ្មោះហៅថា The Witcher: Blood Origin នឹងត្រូវបានរៀបចំដោយលោកស្រី Lauren Schmidt Hissrich ដូចរឿងភាគ The Witcher មុនដដែល ហើយក៏មានការចូលរួមពីលោក Declan de Barra ផងដែរ។ រឿងភាគនិយាយពីសាច់រឿងដើមនេះ នឹងត្រូវបានបែងចែកចេញជា 6 ភាគ នៅពេលចាក់បញ្ចាំងក្នុងសេវាកម្ម Netflix ហើយយើងនឹងឃើញមាននូវ ពិភពមួយមានសុទ្ធតែសត្វចម្លែក ក៏ដូចជាមនុស្សរួមខ្លួនគ្នាជាមួយពពួក Elves ព្រមទាំងអាចស្គាល់អំពី អ្នកបានធ្វើជា Witcher ដំបូងគេបង្អស់ ជាដើម។ នេះពិតជាដំណឹងល្អមែនទែន សម្រាប់អ្នកដែលតែងតែគាំទ្រ The Witcher ទាំងសៀវភៅ, ហ្គេម និងសូម្បីតែខ្សែភាពយន្ដនេះ ហើយក្រុមហ៊ុន Netflix ក៏មិនមានតែគម្រោងថ្មីមួយនេះទេ ដោយកាលពីដើមឆ្នាំ 2020 កន្លងទៅនេះ ពួកគេក៏បានប្រកាសចេញរឿង The Witcher: Nightmare of the Wolf ដែលជាប្រភេទតុក្កតា Anime ថែមទៀតផង។

គួរបញ្ជាក់ឲ្យដឹងផងថា កាលពីត្រីមាសទី 4 នៃឆ្នាំ 2019 ក្រុមហ៊ុន Netflix បានដាក់បង្ហាញរបាយការណ៍ឲ្យឃើញថា ច្រើនជាង 76 លានគណនីឯណោះ សុទ្ធតែបានទស្សនារឿងភាគ The Witcher ដើរតួដោយលោក Henry Cavill ដែលទទួលបានប្រជាប្រិយភាពខ្ពស់ ស្ទើរតែមិនគួរឲ្យជឿឡើយ។ តើអ្នកទាំងអស់គ្នា បានទស្សនារឿងភាគមួយនេះហើយឬនៅទេ? បើបានទស្សនារួចហើយ តើលោកអ្នកឲ្យពិន្ទុប៉ុន្មានដែរ?

ដោយ​ ៖ Netflix
អត្ថបទទាក់ទង