ម្ដងទៀតហើយ សៀវភៅណែនាំពីរបៀបប្រើប្រាស់ Galaxy Buds Live ត្រូវបានលេចធ្លាយ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ថ្មីៗនេះកន្លងទៅនេះ យើងឃើញថា Samsung បានធ្វើឲ្យមានការបែកធ្លាយទាក់ទងនឹង កាសឥតខ្សែម៉ូឌែលថ្មីមួយរបស់ខ្លួន ត្រូវបានគេរំពឹងថាជា Galaxy Buds Live ហ្នឹងឯង និយាយឲ្យចំទៅ នៅក្នុងកម្មវិធី Samsung Wearable ជំនាន់ថ្មី គឺឃើញមានបង្ហាញពីវត្តមានកាសមួយនេះ នៅក្នុងនោះដែរ កាន់តែពិសេស ក៏បានបញ្ជាក់ថា វាមានមុខងារទប់សម្លេងរំខានពីខាងក្រៅទៀតផង។ ដោយឡែក នៅក្នុងពេលនេះ ដំណឹងលេចធ្លាយសំខាន់មួយទៀត ត្រូវបានគេប្រទះឃើញ ដោយដំណឹងលើកនេះ គឺបានបង្ហាញពីសៀវភៅណែនាំរបៀបប្រើប្រាស់ កាសឥតខ្សែខាងលើនេះទៀតផង ហើយក្នុងនោះ ក៏មានបញ្ជាក់ពីលក្ខណៈសំខាន់មួយចំនួនរបស់វាដែរ។

កាលពីពេលថ្មីៗនេះ សៀវភៅណែនាំផ្លូវការរបស់ Galaxy Buds Live ត្រូវបានបែកធ្លាយចេញមក ដោយបានបង្ហាញពីចំណុចសំខាន់ៗជាច្រើន ទំនងជានឹងមាននៅលើកាសនោះ ជាក់ស្ដែងក៏មានបង្ហាញពីរបៀបភ្ជាប់វា ទៅកាន់ទូរសព្ទឆ្លាត, តំបន់ដែលអាចធ្វើការប៉ះបញ្ជាបាន ក៏ដូចជាបង្ហាញពីប្រអប់សាករបស់វាជាដើម។ លើសពីនេះទៀតនោះ សៀវភៅណែនាំទើបបែកធ្លាយខាងលើ ក៏បានបង្ហាញថា វាពិតជាមានមុខងារទប់សម្លេងរំខានមែន ហើយក៏បានណែនាំអ្នកប្រើប្រាស់ ទាក់ទងនឹងកន្លែងដែលគួរប្រើកាសនេះ និងកន្លែងដែលមិនគួរប្រើផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏ឃើញសៀវភៅនោះបង្ហាញទៀតថា កាសឥតខ្សែខាងលើ ក៏អាចនឹងភ្ជាប់មកជាមួយ ជ័រទ្រាប់ត្រជៀក ដើម្បីជួយជំរុញបន្ថែម ឲ្យមុខងារទប់សម្លេងរំខាន អាចដំណើរការបានកាន់តែប្រសើរ ហើយក៏ឃើញមានបង្ហាញពីរបៀបដាក់ ជ័រទ្រាប់ត្រចៀក ទៅនឹងកាសនោះដែរ (ជាក់ស្ដែងដូចក្នុងរូបខាងក្រោម)។ យ៉ាងណាក៏ដោយ រូបដដែលនោះ ក៏បានធ្វើការព្រមានដែរថា អ្នកប្រើប្រាស់ត្រូវតែដាក់ជ័រទ្រាប់ត្រចៀកដាច់ខាត នៅពេលប្រើកាសខាងលើ បើមិនដូច្នោះទេ វាអាចនឹងធ្វើឲ្យឈឺត្រចៀកទៀតផង។

លើសពីនេះទៀត សៀវភៅណែនាំនោះ ក៏បានបង្ហាញពីចំណុចមួយចំនួន នៅលើប្រអប់សាក Galaxy Buds Live ដែរ ជាក់ស្ដែងគេបានបង្ហាញ ទាក់ទងនឹងភ្លើង LED នៅខាងមុខប្រអប់សាកនោះ គឺមាននាទីបង្ហាញពីកម្រិតថាមពលថ្មរបស់វាតែម្ដង ពោលគឹបើវាចេញពណ៌ក្រហម មានន័យថាកំពុងសាកថ្ម ហើយបើចេញពណ៌បៃតង គឺមានន័យថា សាកថ្មពេញ និងមួយទៀតបើសិនជាចេញភ្លើងពណ៌ក្រហមភ្លឹបភ្លែតវិញ មានន័យថា ការបញ្ចូលថ្មនោះ ត្រូវបានផ្ដាច់ដោយសារតែមានបញ្ហាសីតុណ្ហភាព។ យ៉ាងណាក៏ដោយ ទាក់ទងនឹងភ្លើង LED នេះ អ្នកអាចមើលបន្ថែម នៅក្នុងរូបភាពខាងក្រោមនេះបាន ហើយសូមបញ្ជាក់ថា នៅក្នុងសៀវភៅណែនាំនោះ គឺមិនមែនបង្ហាញតែប៉ុណ្ណឹងនោះទេ ពោលគឺនៅមានច្រើនចំនុចផ្សេងទៀត ដែលគេបានបង្ហាញទាក់ទងនឹង Galaxy Buds Live ហើយអ្នកទាំងអស់គ្នា ក៏អាចចូលមើលបានតែ តាមរយៈ តំណភ្ជាប់មួយនេះ

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង