ច្បាស់ការហើយ នេះជាផលិតផលទាំង 5 នឹងត្រូវ Samsung ប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ Unpacked ខាងមុខនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ យើងធ្លាប់បានឃើញពីដំណឹងមួយចំនួន ដែលបង្ហាញទាក់ទងនឹងផលិតផលថ្មីជាច្រើនរបស់ Samsung គ្រោងនឹងធ្វើការប្រកាសចេញ នៅក្នុងព្រឹត្តិការណ៍ Unpacked ខាងមុខនេះ ដោយក្នុងនោះ បុគ្គលិកជាន់ខ្ពស់របស់ Samsung ក៏ធ្លាប់បានធ្វើការបង្ហើបដែរថា ក្នុងព្រឹត្តិការណ៍ខាងលើ នឹងមានផលិតផលថ្មីចំនួន 5 ត្រូវដាក់បង្ហាញ។ ដោយឡែក នៅក្នុងពេលនេះ បើតាម Trailer ដំបូងទាក់ទងនឹងព្រឹត្តិការណ៍ខាងលើ ដែលត្រូវបាន Samsung បង្ហោះកាលពីយប់មិញនោះ បានធ្វើការបង្ហើបឲ្យយើងដឹងច្បាស់ហើយ ទាក់ទងនឹងផលិតទាំង 5 ដែលគ្រោងនឹងប្រកាសចេញ។

មិនខុសទេ បើតាមការបង្ហើបរបស់ Samsung នៅក្នុង Trailer ដំបូង ដូចបានបញ្ជាក់នៅខាងលើនេះ គឺយើងមានឃើញពីរូបភាពមួយនៅក្នុងនោះ មានបង្ហាញពីផលិតផលចំនួន 5 ដែលគ្រោងនឹងប្រកាសចេញ ក្នុងព្រឹត្តិការណ៍ Unpacked ផងដែរ (រូបខាងលើ)។ ពិតណាស់ ផលិតផលថ្មីទាំង 5 នោះ យើងឃើញមានដូចជា Galaxy Note 20 Series (រូបខាងស្ដាំបំផុត), Galaxy Z Fold 2 (បន្ទាប់ពី Galaxy Note 20 Series), បន្ទាប់មកទៀតជារូបនាឡិកាឆ្លាត ត្រូវបានរំពឹងថាជា Galaxy Watch 3, បន្ទាប់មកគឺ កាសឥតខ្សែម៉ូឌែលថ្មី Galaxy Buds Live និងចុងក្រោយនោះ គឺជារូបដែលនៅពីក្រោយ Galaxy Watch 3 និង Galaxy Buds Live អាចនិយាយបានថាជា Galaxy Tab S7 Series ហ្នឹងឯង។ សូមបញ្ជាក់ម្ដងទៀតថា ព្រឹត្តិការណ៍ Unpacked របស់ Samsung នោះ គឺនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី 5 ខែសីហាខាងមុខនេះឯង ពោលគឺមិនយូរទៀតទេ យើងនឹងបានឃើញទាំងអស់គ្នា ពីការវិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុនខាងលើ។

និយាយរួមកវិញ បើតាមការបង្ហើបរបស់ Samsung នៅក្នុង Trailer ដំបូង ដែលត្រូវបានគេបង្ហោះកាលពីយប់មិញនេះ គឺបានបញ្ជាក់ឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ Unpacked ខាងមុខនេះ គឺនឹងមានផលិតផលចំនួន 5 ប្រកាសចេញ ដូចគេបង្ហើបលើកមុនអញ្ចឹង ដែលរួមមានដូចជា Galaxy Note 20 Series, Galaxy Z Fold 2, Galaxy Tab S7 Series, Galaxy Watch 3 និងចុងក្រោយគឺ Galaxy Buds Live ដែលជាកាសឥតខ្សែ ត្រូវបានគេរំពឹងថា មានភ្ជាប់មកជាមួយមុខងារទប់សម្លេងរំខានហ្នឹងឯង។

ដោយ​ ៖ Samsung
អត្ថបទទាក់ទង