ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ Galaxy Tab S7 / S7+ ទើបតែបែកធ្លាយ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

កាលពីសប្តាហ៍មុន តាមរយៈគណនីបណ្តាញសង្គម Twitter របស់អ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Roland Quandt យើងបានប្រទះឃើញរូបភាពផ្លូវការជាច្រើនសន្លឹក ដែល Samsung ប្រើសម្រាប់យកទៅធ្វើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Galaxy Note 20 / Note 20 Ultra។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈប្រភពខាងលើដដែលនេះ យើងទទួលបានរូបភាពគម្រូផ្លូវការ និងលក្ខណៈសម្បត្តិពិសេសរបស់ Galaxy Tab S7 / S7+ វិញ ម្តង។ តាមរយៈព័ត៌មានដែលទទួលបាន បានបង្ហាញឲ្យយើងដឹងថា Galaxy Tab S7+ នឹងបំពាក់មកជាមួយអេក្រង់ទំហំ 12.4 អ៊ីញ ប្រភេទ Super AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត 2800 × 1752 ភិចស៊ែល ជាមួយដង់ស៊ីតេ 287ppi និងមានអេក្រង់ Refresh Rate 120Hz។ 

សម្រាប់កម្លាំងម៉ាស៊ីន Galaxy Tab S7+ ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 865+ គួបផ្សំជាមួយជម្រើស RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB (អាចនឹងមកជាមួយជម្រើស RAM និងជម្រើសអង្គផ្ទុកទិន្នន័យផ្សេងទៀតផងដែរ)។ Galaxy Tab S7+ នឹងភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 8MP Aperture f/2.0 និងកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 13MP Aperture f/2.0 និងមួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide) ទំហំ 5MP Aperture f/2.2។ លើសពីនេះ Galaxy Tab S7+ ក៏នឹងបង្ហាញខ្លួនមកជាមួយថ្មទំហំ 10,090mAh, S-Pen ដែលមាន Latency ត្រឹម 9m, បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅក្រោមអេក្រង់ ក៏ដូចជាជម្រើសពណ៌ខ្មៅ (Mystic Black), ទង់ដែង (Mystic Bronze) និងពណ៌ទឹកប្រាក់ (Mystic Silver) ថែមទៀតផង។ 

ចូលមកដល់លក្ខណៈសម្បត្តិរបស់ Galaxy Tab S7 វិញម្តង វានឹងបំពាក់មកជាមួយអេក្រង់ទំហំ 11 អ៊ីញ ប្រភេទ LCD អាចបង្ហាញរូបភាពក្នុងកម្រិត 2560 x 1600 ភិចស៊ែល ជាមួយដង់ស៊ីតេ 287ppi និងមានអេក្រង់ Refresh Rate 120Hzនឹងមកជាមួយជម្រើស RAM និងជម្រើសអង្គផ្ទុកទិន្នន័យផ្សេងទៀតផងដែរ)។ Galaxy Tab S7 នឹងភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 8MP Aperture f/2.0 និងកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 13MP Aperture f/2.0 និងមួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide) ទំហំ 5MP Aperture f/2.2។ ជាងនេះទៅទៀត Galaxy Tab S7 ក៏នឹងបង្ហាញខ្លួនមកជាមួយថ្មទំហំ 7,040mAh, S-Pen ដែលមាន Latency ត្រឹម 9m, បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅផ្នែកចំហៀង ក៏ដូចជាជម្រើសពណ៌ខ្មៅ (Mystic Black), ទង់ដែង (Mystic Bronze) និងពណ៌ទឹកប្រាក់ (Mystic Silver) ផងដែរ។ អញ្ចឹងបើសរុបមកវិញ បើផ្អែកទៅតាមលក្ខណៈសម្បត្តិខាងលើនេះ បានធ្វើឲ្យយើងដឹងថា ចំណុចដែលខុសគ្នាធំបំផុតរវាង Galaxy Tab S7 និង S7+ គឺស្ថិតនៅត្រង់ផ្នែកអេក្រង់តែម្តង ដោយ Galaxy Tab S7+ បានបំពាក់មកជាមួយអេក្រង់ទំហំ 12.4 អ៊ីញ ប្រភេទ Super AMOLED ខណៈដែល Galaxy Tab S7 មានអេក្រង់ទំហំ 11 អ៊ីញ ជាប្រភេទ LCD។ 

ដោយ​ ៖ Roland Quandt
អត្ថបទទាក់ទង