រឿង Sonic the Hedgehog 2 នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី 8 ខែមេសា ឆ្នាំ 2022 ខាងមុខ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

ប្រិយមិត្តដែលជាអ្នកគាំទ្រខ្សែភាពយន្តគំនូរជីវចល Sonic ក៏ដូចជារឿង Sonic the Hedgehog ប្រហែលជាបានដឹងហើយថា កាលពីចុងខែឧសភា ឆ្នាំ 2020 កន្លងទៅ តាមរយៈគណនី Twitter របស់ខ្លួន លោក Jeff Fowler ដែលជាអ្នកដឹងនាំរឿង Sonic the Hedgehog បានបញ្ជាក់ឲ្យមហាជនដឹងថា វគ្គបន្តរបស់រឿង Sonic the Hedgehog កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍។

ដោយឡែកនៅក្នុងថ្ងៃនេះ ផលិតកម្ម Paramount Pictures បានបញ្ជាក់ឲ្យមហាជនបានដឹងយ៉ាងច្បាស់ថា រឿង Sonic the Hedgehog 2 នឹងត្រូវចាក់បញ្ចាំងជាផ្លូវការជាលើកដំបូងនៅថ្ងៃទី 8 ខែមេសា ឆ្នាំ 2020 ខាងមុខ។ ខណៈពេលនេះ យើងមិនទាន់ទទួលបានព័ត៌មានលម្អិតទាក់ទងទៅនឹងតួអង្គសម្តែង, អ្នកបញ្ចូលសំលេង និងសាច់រឿងរបស់ Sonic the Hedgehog 2 នោះទេ ប៉ុន្តែយើងបានដឹងថា លោក Pat Casey និង Josh Miller នឹងត្រលប់មកបន្តសរសេរសាច់រឿងវគ្គ 2 នេះ នេះបើយោងទៅតាមការបញ្ជាក់របស់ប្រភពខាងលើ។ 

គួររំលឹកផងថា រឿង Sonic the Hedgehog បានចំណាយដើមទន់អស់ខ្ទង់ចន្លោះពី 81 ទៅ 95 លានដុល្លារ ក្នុងការផលិត ហើយវាទទួលប្រាក់ចំណូលសរុបខ្ទង់ប្រហែលជា 306.8 លានដុល្លារ (Box Office)។ Sonic the Hedgehog ត្រូវបានចែកចាយដោយផលិតកម្ម Paramount Pictures ហើយវាត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី 25 ខែមករា ឆ្នាំ 2020 កន្លងទៅ។ 

ដោយ​ ៖ Comicbook
អត្ថបទទាក់ទង