LG ទើបបញ្ចេញ Gaming Monitor ជំនាន់ថ្មី មានអេក្រង់ 4K ទំហំ 27 អ៊ីញ ជាមួយល្បឿន Refresh Rate កម្រិត 144Hz​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

កាលពីម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ទើបបានធ្វើការប្រកាសចេញនូវ Gaming Monitor ជំនាន់ថ្មីរបស់ខ្លូនជាផ្លូវការ ដោយវាមានឈ្មោះថា LG UltraGear 27GN950 ផងដែរ។ មិនខុសនោះទេ Gaming Monitor ម៉ូឌែលចុងក្រោយរបស់ក្រុមហ៊ុន LG មួយនេះ វាមានអេក្រង់ទំហំ 27 អ៊ីញ ជាមួយល្បឿន Refresh Rate ដល់កម្រិត 144Hz ទៀតផង។

ជាការពិតណាស់ ម៉ូនីទ័រហ្គេម LG UltraGear 27GN950 ជំនាន់ថ្មីនេះ បានបំពាក់មកជាមួយអេក្រង់ទំហំ 27 អ៊ីញ ជាប្រភេទ Nano IPS Panel ជាមួយ Aspect Ratio 16:9 ក្នុងកម្រិតបង្ហាញរូបភាពដល់ 4K (3840 x 2160 ភិចសែល) ដែលវាបានបំពាក់បន្ទះបង្ហាញ IPS ជំនាន់ថ្មីទៀតផង។ លើសពីនេះទៅទៀត LG UltraGear 27GN950 វាក៏មានការគាំទ្រការប្រើជាមួយបច្ចេកវិទ្យា FreeSync2 របស់ AMD និង G-Sync (Premium Pro) របស់ NVIDIA ហើយមាន Response Time ត្រឹម 1ms (GTG) ជាមួយកម្រិតបង្ហាញពណ៌ HDR600 ក៏ដូចជាគាំទ្រ HDR10 ជាមួយកម្រិតពណ៌ P3 ដល់ 98 ភាគរយ និងមានល្បឿន Refresh Rate អេក្រង់លោតដល់ 144Hz ផងដែរ។ សូមបញ្ជាក់ផងដែរថា 1ms (GTG) មានពាក្យពេញថា Gray-To-Gray ដែលវាជាឯកតារង្វាស់នៃល្បឿនភិចសែល ត្រូវបានប្រើដើម្បីវាស់ ពេលវេលាឆ្លើយតបរបស់ម៉ូនីទ័រហ្គេម និងវាជួយអោយល្បឿនផ្លាល់ប្ដូរកម្រិតភិចសែល ឬ កម្រិតពណ៌ ចំណាយពេលត្រឹមតែ 1ms (Millisecond) ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ LG បានបញ្ចាក់ថា វាជា Gaming Monitor ដំបូងគេលើលោក ដែលមានកម្រិតបង្ហាញ 4K IPS ជាមួយការគាំទ្រ Response Time 1ms (GTG) នេះ។

ជាងនេះទៅទៀត ម៉ូនីទ័រហ្គេម LG UltraGear 27GN950 ក៏នៅមានលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា មានរន្ធ HDMI ចំនួន 2, រន្ធ USB 3.0 និងមានរន្ធ DisplayPort ចំនួន 1 ដែលងាយស្រួលអោយអ្នកប្រើប្រាស់ ធ្វើការតភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀត។ ជាចុងក្រោយ ពេលនេះវាត្រូវបានដាក់អោយកុម្ម៉ង់ទិញ នៅលើគេហទំព័រផ្លូវការរបស់ LG ហើយ ដោយវាមានតម្លៃខ្ទង់ ៣ លាន ២០ ម៉ឺនរៀល (799.99 ដុល្លារ)។

ដោយ​ ៖ LG
អត្ថបទទាក់ទង