កង់ Scooter អគ្គិសនីស៊េរីថ្មីៗរបស់ Xiaomi រួមមានទាំងជម្រើសម៉ាក Mercedes ថែមទៀត​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ជាទីបំផុត ក្រុមហ៊ុនចិន Xiaomi បានធ្វើការប្រកាសចេញនូវ កង់ Scooter អគ្គិសនីស៊េរីថ្មីៗជាផ្លូវការ ដោយវារួមមានបញ្ចូលទាំងម៉ូឌែល Mi Electric Scooter Pro 2, Mi Electric Scooter 1S និងជម្រើសពិសេសមួយទៀត ត្រូវជាម៉ូឌែលរបស់ម៉ាក Mercedes-AMG Petronas F1 Team Edition ថែមទៀតផង។ ស្របនឹងពេលដែលជំនាន់ថ្មីៗទាំងអស់នេះ មិនសូវមានរូបរាងប្លែកខ្លាំងពីជំនាន់ឆ្នាំ 2018 ក៏ពិតមែន ប៉ុន្ដែពួកវាមានបន្ថែមនូវលក្ខណៈសម្បត្តិ គ្រាន់បើជាងជំនាន់មុន ដូចការធ្វើដំណើរការបានចម្ងាយឆ្ងាយជាងមុន ជាដើម។

សម្រាប់ម៉ូឌែល Mi Electric Scooter Pro 2 វាអាចធ្វើដំណើរការបាន 45 គីឡូម៉ែត្រ និងមានកម្លាំងជាន់បានល្បឿនសរុប 25 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយទម្ថន់តួខ្លួនប្រមាណជាង 14.2 គីឡូក្រាម និងមានថាមពល 600W រីឯម៉ូឌែល Scooter 1S គឺអាចធ្វើដំណើរការបាន 30 គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្ដែមានកម្លាំងជាន់បានល្បឿនសរុប 25 គីឡូម៉ែត្រក្នុងមួយម៉ោងដូចគ្នា ជាមួយទម្ថន់តួខ្លួនប្រមាណជាង 12.5 គីឡូក្រាម  និងមានថាមពល 500W ផងដែរ។ យ៉ាងណាក៏ដោយ Xiaomi មិនទាន់បានបង្ហើបប្រាប់ពី តួខ្លួនរបស់ជម្រើស Mercedes-AMG Petronas F1 Team Edition ច្រើននៅឡើយនោះទេ ប៉ុន្ដែវានឹងមានលក្ខណៈសម្បតិ្តដូចជាម៉ូឌែល Mi Electric Scooter Pro 2 ដែរ ដោយគ្រាន់តែផ្លាស់ប្ដូររូបរាង ឲ្យខុសប្លែកគ្នាប៉ុណ្ណោះ។

ខណៈពេលដែល Xiaomi បានដាក់លក់កង់អគ្គិសនី Mi Electric Scooter Pro 2 ក្នុងតម្លៃខ្លួនខ្ទង់ ២ លាន ៣២ ម៉ឺនរៀល ឬ ប្រហាក់ប្រហែល 568 ដុល្លារ ហើយចំណែកឯម៉ូឌែល Scooter 1S គឺមានតម្លៃខ្ទង់ ១ លាន ៨៦ ម៉ឺនរៀល ឬ ប្រហាក់ប្រហែល 454 ដុល្លារ ប៉ុន្ដែតម្លៃរបស់ Mercedes-AMG Petronas F1 Team Edition នឹងត្រូវបានលាតត្រដាង នៅពេលខាងមុខនេះ។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង