ភ្ញាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ហាក់បីដូចជា បានកំណត់គោលដៅទៅលើ សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងប្រទេសកាណាដា ដើម្បីចង់ចូលលួចទិន្នន័យ អំពីស្ថានភាពលើការអភិវឌ្ឍន៍វ៉ាក់សាំងកូរីដ 19 ថាតើឈានដល់ដំណាក់កាលណាហើយ កាលពីពេលថ្មីៗកន្លងទៅនេះ។ បើយោងទៅតាមសេចក្ដីប្រកាសពី អាជ្ញាធររបស់ប្រទេសរងគ្រោះទាំង 3 នេះ សុទ្ធតែបានបញ្ជាក់ឲ្យដឹងថា ពួកគេចាប់បានការវាយប្រហារដោយ ក្រុម Hackers ចេញពីប្រទេសរុស្សី ផងដែរ។
មជ្ឈមណ្ឌលសន្តិសុខជាតិ លើផ្នែកប្រព័ន្ធអ៊ីនធើណេត ប្រចាំចក្រភពអង់គ្លេស National Cyber Security Centre ឬហៅកាត់ថា NCSC បានប្រកាសឲ្យដឹងមកថា ពួកវាជាក្រុម APT29 ឬមានឈ្មោះក្រៅ The Dukes និង Cozy Bear ដែលជឿជាក់ថាធ្វើការជាមួយ ភ្ញាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីតែម្ដង។ ចំណែកឯផ្នែកការពារសុវត្ថិភាពជាតិ របស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ក៏បានទទួលស្គាល់នូវ ការវាយប្រហារនេះដែរ ដោយពួកគេបានលើកឡើងមកថា ក្រុម Hackers របស់រុស្ស៊ី គិតចង់លួចឯកសារស្រាវជ្រាវ អំពីវីរុសកូវីដ 19 និងព្រមទាំងព័ត៌មានរបស់វ៉ាក់សាំង ថែមទៀតផង។
ខណៈពេលដែល ជុំវិញពិភពលោក កំពុងតែប្រទះជួបបញ្ហាធំ ទាក់ទងទៅនឹងការរីករាលដាល នៃវីរុសកូវីដ 19 ក៏កាចសាហាវនេះ ដោយឡែក ការវាយប្រហារតាមរយៈប្រព័ន្ធអ៊ីនធើណេត គឺនៅតែកើតមានឡើងដដែល។ ហេតុដូច្នេះហើយ ចក្រភពអង់គ្លេស បាននិយាយប្រាប់ថា ពួកគេនឹងចាប់ដៃគូជាមួយប្រទេសសម្ព័ន្ធមិត្ត ហើយបន្ដតាមដានការលួច Hack ចូលបន្ថែមទៀត ដើម្បីចាប់ជនល្មើសទាំងនោះ ឲ្យមកទទួលខុសត្រូវលើអំពើនេះ។
នាពេលបច្ចុប្បន្ននេះ ករណីឆ្លងសរុបនៃវីរុសកូវីដ 19 បានកើនឡើងដល់ចំនួនខ្ទង់ 13 លាននាក់ហើយ ជុំវិញពិភពលោក ដោយមានការជាវិញអស់ខ្ទង់ 7 លាននាក់ និងកំពុងតែមានផ្ទុកជំងឺចំនួនខ្ទង់ 5 លាននាក់ទៀត ក៏មានការបាត់បង់ជីរិតអស់ខ្ទង់ 500,000 នាក់ជាងហើយ។ ជនឆ្លៀតឱកាសតែងតែឃើញមាន នៅលើស្ទើរគ្រប់ស្ថានភាពទៅហើយ ប៉ុន្ដែយើងសង្ឃឹមថាវ៉ាក់សាំងកូវីដ 19 នឹងអាចសម្រេចបានជោគជ័យ ក្នុងពេលឆាប់ៗនេះទៅចុះ។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 4 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0