ហ្គេម MudRunner បើកឡានបែប Off-Road បានមកដល់លើ Android និង iOS ជាផ្លូវការ​
ដោយ​ ៖ គង់គីត | 2 ខែមុន SHARE

 

ដូចដែលប្រិយមិត្ត បានដឹងរួចមកហើយថា MudRunner គឺជាហ្គេមបើកឡានបែប Off-Road ដែលមានប្រជាប្រិយភាពជាច្រើនឆ្នាំមកហើយ ដែលវាមានលេងនៅលើ Platform ជាច្រើន ហើយបើប្រិយមិត្តធ្លាប់បានលេងហ្គេមមួយនេះ ប្រាកដជាដឹងច្បាស់ថា តើវាមានលក្ខណៈសម្បត្តិពិសេសអ្វីខ្លះ។ ខណៈពេលនេះ ហ្គេម MudRunner Mobile បានប្រកាសដាក់អោយលេងនៅលើទូរសព្ទជាផ្លូវការហើយ ដែលអាចលេងបានទាំងនៅលើ Android និង iOS។

ជាក់ស្ដែង កាលពីលើកមុន Focus Home Interactive ដែលជាក្រុមហ៊ុនបានបង្កើតហ្គេមដ៏ល្បីមួយនេះឡើង បានធ្វើការបញ្ជាក់ថាហ្គេម MudRunner សម្រាប់លេងនៅលើស្មាតហ្វូន នឹងត្រូវបានដាក់អោយលេងជាផ្លូវការ នៅថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2020 នេះ។ ជាការពិតណាស់ ដូចអ្វីដែលពួកគេបានសន្យាទុកមុនអញ្ចឹង ខណៈពេលនេះក្រុមហ៊ុនខាងលើ បានសម្រេចចិត្តធ្វើការប្រកាសចេញហ្គេម MudRunner Mobile ដើម្បីដាក់អោយលេង ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ជាផ្លូវការហើយ។ មួយវិញទៀត ហ្គេមមួយនេះ សម្រាប់លេងលើ iOS វាត្រូវបានដាក់លក់ក្នុង App Store ជាមួយតម្លៃខ្ទង់ 5.99 ដុល្លារផងដែរ។ ដោយឡែក សម្រាប់ស្មាតហ្វូន Android វិញ ហ្គេមមួយនេះ ក៏ត្រូវបានដាក់លក់ក្នុង Play Store ផងដែរ និងមានតម្លៃ 6.99 ដុល្លារ ដែលថ្លៃជាងនៅលើ iOS ចំនួន 1 ដុល្លារទៀតផង។ លើសពីនេះ ហ្គេម MudRunner Mobile នេះ បានផ្ដល់ផែនទី Open World ចំនួន 15 ខុសៗគ្នា ជាមួយនឹងយានយន្តពពួក Off Road ដល់ចំនួន 16 យានយន្តទៀតផង។

ជាចុងក្រោយ ហ្គេម MudRunner Mobile សម្រាប់លេងលើទូរសព្ទឆ្លាត ត្រួវបានដាក់អោយទាញយកជាផ្លូវការតាមរយៈ Play Store និង App Store នៅតាមបណ្ដាទីផ្សារប្រទេសជាច្រើន រួមទាំងទីផ្សារប្រទេសកម្ពុជាយើងផងដែរ។ ដូច្នេះ ប្រសិនបើប្រិយមិត្តចង់សាកល្បងលេងហ្គេមមួយនេះ លោកអ្នកអាចចូលទៅកាន់ Play Store ឬ App Store ដើម្បីធ្វើការទិញវាយកមកលេងបាន ឬ អាចចុចលើតំណលីងខាងក្រោមនេះ ក៏បានដូចគ្នា។ 

***ចុចត្រង់នេះ សម្រាប់ Android!

***ចុចត្រង់នេះ សម្រាប់ iOS!

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង