ចក្រភពអង់គ្លេស ប្រកាសហាមឃាត់បច្ចេកវិទ្យា 5G របស់ Huawei ចាប់ពីដើមឆ្នាំក្រោយតទៅ​
ដោយ​ ៖ ឡេង | 3 សប្តាហ៍មុន SHARE

 

ក្រោយពីបានលេចចេញដំណឹងផ្ទៃក្នុងថា ចក្រភពអង់គ្លេស កំពុងតែចង់ដកប្រព័ន្ធ 5G ទាំងអស់របស់ Huawei ដូចជានៅសហរដ្ឋអាមេរិកដែរ កាលពីប៉ុន្មានខែកន្លងទៅមុននេះ ដោយវាពិតជារបាយការណ៍ត្រឹមត្រូវមែន ព្រោះរដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសហាមឃាត់ Huawei ពីការលក់បច្ចេកវិទ្យា 5G ចូលក្នុងស្រុករបស់ពួកគេទៀតហើយ។ ខណៈពេលដែល ច្បាប់ហាមឃាត់ថ្មី នឹងត្រូវធ្វើឡើងចាប់ពីដើមឆ្នាំ 2021 តទៅ ដោយឡែក ការដកចេញទាំងស្រុង គឺរំពឹងទុកថានឹងអាចធ្វើបាន នៅមុនចុងឆ្នាំ 2027 ខាងមុខនេះ។

អ្នកដែលតែងតែតាមដានស្ថានភាពរវាង Huawei និងរដ្ឋាភិបាលអាមេរិក ប្រាកដជាបានដឹងច្បាស់ហើយ អំពីមូលហេតុបណ្ដាលឲ្យហាមឃាត់ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយវាជាហេតុផលដូចគ្នា សម្រាប់ចក្រភពអង់គ្លេសក្នុងពេលឥឡូវនេះ។ បើយោងតាមសេចក្ដីប្រកាសជាផ្លូវការ បានចង្អុលបង្ហាញឲ្យឃើញថា ការសម្រេចចិត្តដ៏ចាំបាច់ដោយ រដ្ឋាភិបាលចក្រភពអង់គ្លេស ត្រូវបានអនុវត្តន៍តាមសហរដ្ឋអាមេរិក និងការណែនាំពីអ្នកជំនាញផ្នែកអ៊ីនធើណេត ដើម្បីការពារសុវត្ថិភាពជូន ក្រុមហ៊ុនទូរគមនាគមន៍ និងជាពិសេស ប្រជាជនក្នុងស្រុកតែម្ដង។ ហេតុដូច្នេះហើយ ចាប់ពីថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 តទៅ ក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ នៅក្នុងចក្រភពអង់គ្លេស នឹងត្រូវបានហាមឃាត់ លែងឲ្យជាវបច្ចេកវិទ្យា 5G ពី Huawei តទៅទៀត រីឯក្រុមហ៊ុនដែលបានជាវរួចមកហើយ គឺត្រូវតម្រូវឲ្យផ្លាស់ប្ដូរចេញ ឲ្យបានមុនចុងឆ្នាំ 2027 ជាដាច់ខាត។

***សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពី ការហាមឃាត់របស់ចក្រភពអង់គ្លេស សូមចុចទីនេះ

គួររំលឹកឲ្យបានដឹងផងថា នាពេលសហរដ្ឋអាមេរិក ធ្វើការហាមឃាត់ 5G របស់ Huawei លើកដំបូងៗ គឺចក្រភពអង់គ្លេស ហាក់បីដូចជា មិនទាន់មានបញ្ហា ឬ ចង់ហាមឃាត់ដែរនោះទេ ប៉ុន្ដែរហូតមកដល់ពេលនេះ ទើបបានសម្រេចចិត្តដកចេញពីក្នុងស្រុក។ អញ្ចឹង នេះជាការសម្រេចចិត្តធ្វើឡើង បន្ទាប់ពីបានធ្វើការត្រួតពិនិត្យបច្ចេកទេស ដោយមជ្ឈមណ្ឌលសន្តិសុខជាតិ ទៅលើសុវត្ថិភាពអ៊ីនធើណេត ហើយក៏ជាការឆ្លើយតបទៅនឹង ការហាមឃាត់ទៅលើ Huawei ដោយសហរដ្ឋអាមេរិក ផងដែរ។

ដោយ​ ៖ GOV.UK
អត្ថបទទាក់ទង