Ubisoft នឹងបញ្ចេញហ្គេម Brawlhalla សម្រាប់លេងលើទូរសព្ទឆាប់ៗនេះហើយ​
ដោយ​ ៖ គង់គីត | 4 សប្តាហ៍មុន SHARE

 

ប្រិយមិត្តភាគច្រើនប្រហែលបានដឹងរួចមកហើយថា Ubisoft គឺជាក្រុមហ៊ុនផលិតហ្គេម ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយ និងបានបង្កើតហ្គេម ដែលកំពុងមានការពេញនិយមលេងជាច្រើន ដូចជា Watch Dogs, Ghost Recon Breakpoint និង Gods & Monsters ជាដើម។ ជាក់ស្ដែង កាលពីឆ្នាំ 2019 កន្លងទៅក្រុមហ៊ុន Ubisoft ធ្លាប់បានប្រកាសថា ខ្លួនមានគម្រោងនឹងបញ្ចេញហ្គេម Brawlhalla សម្រាប់លេងនៅលើទូរសព្ទថែមទៀតផង។

ជាការពិតណាស់ ខណៈពេលថ្មីៗនេះ ក្រុមហ៊ុនផលិតហ្គេមខាងលើ បានសម្រេចចិត្តធ្វើការប្រកាសជាផ្លូវការម្ដងទៀតថា ហ្គេម Brawlhalla សម្រាប់លេងនៅលើទូរសព្ទ Android និង iOS នឹងត្រូវបានដាក់អោយលេងផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ លើសពីនេះទៅទៀត ការប្រកាសលើកនេះ Ubisoft ក៏បានដាក់ហ្គេម Brawlhalla សម្រាប់អោយអ្នកចង់លេង អាចធ្វើការ Pre-Register ទុកមុនបាន ហើយនៅពេលវាចេញផ្លូវការ អ្នកនឹងទទួលបានដំណឹងការអោយដំឡើងពី Play Store ឬ App Store ភ្លាមៗទៀតផង។ មួយវិញទៀត Ubisoft បានបង្ហាញថា Brawlhalla ជាប្រភេទហ្គេម Cross-Play ដែលមានន័យថា អ្នកលេងទាំងអស់ ទាំងនៅលើ Nintendo Switch, PS4, Xbox One, PC និងនៅលើទូរសព្ទ នឹងអាចលេងជាមួយគ្នាបាន ថែមទៀតផង។ មិនតែប៉ុណ្ណោះ ហ្គេមមួយនេះ ក៏ធ្លាប់ទទួលបានភាពជោគជ័យរួចមកហើយ នៅលើ Platform មួយចំនួនដូចជា PS4, Xbox One និង PC ជាដើម។

ក្រៅពីនេះ ហ្គេម Brawlhalla អាចនឹងមានតួអង្គជាច្រើន រួមមានដូចជា Epic Crossover Fighters, Hellboy, Finn and Jake ក៏ដូចជាមានតារាកំពូលប្រចាំ WWE ដូចជា The Rock, John Cena, Becky Lynch, The Uudertaker និងមានតួអង្គ Ben 10 ទៀតផង។ អញ្ចឹង ប្រសិនបើប្រិយមិត្ត ចង់ទទួលបានដំណឹង នៅពេលហ្គេម Brawlhalla នេះចេញជាផ្លូវការ លោកអ្នកអាចចុចលើលីងខាងក្រោយនេះ ដើម្បីចុះឈ្មោះទុកមុនបាន។

***ចុចត្រង់នេះ ដើម្បី Pre-Register!

ដោយ​ ៖ Android Police
អត្ថបទទាក់ទង