រថយន្ដស្ព័រ Corvette ស៊េរីឆ្នាំ 2021 បានបំពាក់មុខងារ Wireless CarPlay ដ៏ទំនើប និងអាចសាកថ្ម iPhone ដោយឥតប្រើខ្សែទៀតផង​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានសម្រេចចិត្តធ្វើការប្រកាសបង្ហាញរថយន្ត Corvette Stingray ស៊េរីថ្មីឆ្នាំ 2021 ជាផ្លូវការ ដែលវានឹងមានលក់លើទីផ្សារ នៅចុងឆ្នាំ 2020 នេះតែម្ដង។ មិនតែប៉ុណ្ណោះ អ្វីដែលបានផ្លាស់ប្តូរនៅក្នុងរថយន្ដទំនើបបំផុត Corvette ឆ្នាំ 2020 នេះ រួមបញ្ចូលទាំងការគាំទ្រការប្រើមុខងារ CarPlay ដោយ Wireless, មុខងារសាកបញ្ចូលថ្មទូរសព្ទ Qi និងលក្ខណៈទំនើបៗជាច្រើនផ្សេងទៀត។

ប្រសិនបើប្រិយមិត្តមិនសូវបានដឹងពីមុខងារ Apple CarPlay នេះទេ យើងនឹងធ្វើការបង្ហាញប្រាប់ខ្លះៗ អំពីមុខងារដ៏ទំនើបមួយនេះ។ សម្រាប់ CarPlay គឺជាមុខងារ នឹងផ្ដល់សិទ្ធិអោយអតិថិជន ដែលប្រើប្រាស់ទូរសព្ទ iPhone អាចធ្វើការតភ្ជាប់គ្នា ជាមួយរថយន្តស៊េរីថ្មីៗមួយចំនួន ដែលមានមុខងារវៃឆ្លាតនេះ ដើម្បីប្រើប្រាស់ទៅលើ មុខងារជាច្រើន ដែល CarPlay អាចធ្វើទៅបាន ដូចជា ការបញ្ជាដោយសម្លេង, ប្រើមុខងារជំនួយការ Siri, មើលផែនទី និងទិសដៅ, ប្រើកម្មវិធីបណ្ដាញសង្គមជាច្រើនដូចជា Facebook, WhatsApp, Message, ស្ដាប់តន្ត្រី ឬ Podcast និងមានមុខងារជាច្រើនផ្សេងទៀត ផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត រថយន្តស្ព័រ Corvette Stingray ស៊េរីឆ្នាំ 2021 ថ្មីនេះ វាក៏ Support ការភ្ជាប់ប្រើដោយឥតខ្សែទាំងជាមួយ Apple CarPlay និង Android Auto ក៏ដូចជាមានមុខងារ NFC ទៀតផង។ លើសពីនេះ Chevrolet បាននិយាយថា រថយន្តទំនើបជំនាន់ចុងក្រោយនេះ នឹងអនុញ្ញាតអោយអ្នកប្រើអាចសាកថ្មទូរសព្ទ ចាប់ពី iPhone 8 របស់ពួកគេ តាមរយៈ Wireless ទៀតផង។

សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនរថយន្ត Corvette Stingray ស៊េរីឆ្នាំ 2021 នេះ បានប្រើប្រាស់ម៉ាស៊ីនជាប្រភេទ V8 ចំណុះ 6.2 លីត្រ និងមានកម្លាំងម៉ាស៊ីន 495 សេះ (495 Horsepower)។ កាន់តែពិសេសនោះ រថយន្តទំនើប Corvette Stingray ស៊េរីឆ្នាំ 2021 នេះ អាចធ្វើការបង្កើនល្បឿនចាប់ពី 0Km ទៅដល់ 96Km វាចំណាយរយៈពេលមិនដល់ 3 វិនាទីផង ដែលវាមានល្បឿនស្ទុះលឿនមែនទែន។ បន្ថែមពីនេះ Chevrolet បានដាក់លក់វាក្នុងតម្លៃ 59,995 ដុល្លារ និងបានដាក់អោយកុម្ម៉ង់ទិញចាប់ពីពេលនេះតទៅហើយ។

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង