ទាញយកហ្គេមនិងកម្មវិធីល្អៗពី Play Store ដោយឥតគិតថ្លៃនៅទីនេះបាន (រយៈពេលមានកំណត់)​
ដោយ​ ៖ គង់គីត | 3 សប្តាហ៍មុន SHARE

 

នៅដើមសប្ដាហ៍នេះ យើងធ្លាប់បានធ្វើការណែនាំរួចមកហើយ ពីកម្មវិធី និងហ្គេមជាច្រើន ដែលបានដាក់អោយទាញយកពី Play Store ដោយឥតគិតថ្លៃ ជាមួយរយៈពេលមានកំណត់ ផងដែរ។ ដោយឡែក នៅថ្ងៃនេះ មានកម្មវិធី និងហ្គេមជាច្រើនទៀត ត្រូវបានដាក់អោយទាញយក ដោយឥតគិតថ្លៃ ចេញពី Play Store ទៀតហើយ។

ពិតណាស់ សម្រាប់ពេលឥឡូវនេះ យើងសូមណែនាំ ប្រិយមិត្តអ្នកប្រើប្រាស់ទូរសព្ទ Android ទាំងអស់គ្នា នូវកម្មវិធី និងហ្គេមចំនួន 16 ថែមទៀត ហើយក៏មានកម្មវិធី និងហ្គេមល្អៗមួយចំនួនខ្លះ ដូចជាកម្មវិធី Unit Converter Pro និង Video Editor ដែលកំពុងតែដាក់អោយទាញយក ដោយមិនមានការគិតថ្លៃ នៅក្នុងថ្ងៃនេះផងដែរ។

***ទាញយកកម្មវិធីនិងហ្គេម មិនគិតថ្លៃខាងក្រោមនេះ៖

Apps

1. Forever Floating Notes Pro - Save and keep ideas $2.49 -> Free

2. Video Editor by Luni $1.99 -> Free

3. Numberwiz $0.99 -> Free

4. ProShot $3.99 -> Free

5. Boundo: System Tool Set $0.99 -> Free

6. RAL colors. NCS & PANTONE chart. Wall paint tester $4.99 -> Free

7. Unit Converter Pro $0.99 -> Free

Games

1. Superhero Fight: Sword Battle - Action RPG Premium $1.99 -> Free

2. ABC Memory Match $0.99 -> Free

3. Summer Pro - Ad Free $0.99 -> Free

4. Sudden Warrior Plus (Tap RPG) $0.99 -> Free

5. Color Link Deluxe VIP $1.99 -> Free

Icon Packs & Customization

1. Circlet Icon Pack $0.99 -> Free

2. DmonD Icon Pack $0.99 -> Free

3. Falling Flowers Red - Live Wallpaper $0.99 -> Free

4. Hexadark - Hexa Icon Pack $0.99 -> Free

គួរបញ្ជាក់ផងដែរថា រាល់ការទាញយក ប្រសិនបើកម្មវិធីមួយណា ទាមទារគិតលុយនោះ បានន័យថា វាហួសពេលកំណត់នៃការដាក់ អោយទាញយក ដោយមិនគិតថ្លៃហើយ ពីព្រោះការផ្ដល់ជូនដោយមិនគិតថ្លៃពី Play Store នេះ បានកំណត់ជាមួយរយៈពេល ប៉ុន្មានថ្ងៃប៉ុណ្ណោះ និងកម្មវិធីនិងហ្គេមមួយចំនួន អាចនឹងមិនមាននៅលើ Play Store សម្រាប់ទីផ្សារប្រទេសយើងនោះទេ។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង