RedmiBook 16 ចេញផ្លូវការហើយ ប្រើ CPU Intel ជំនាន់ទី 10 ជាមួយក្រាហ្វិកកាត GeForce MX350 និងមានតម្លៃចាប់ពីខ្ទង់ ២ លាន ៨៤ ម៉ឺនរៀល​
ដោយ​ ៖ គង់គីត | 4 សប្តាហ៍មុន SHARE

 

ប៉ុន្មានថ្ងៃមុនយើងបានដឹងខ្លះៗហើយ ទាក់ទងទៅនឹងកុំព្យូទ័រយួរដៃម៉ូឌែលថ្មី ដែលស្ថិតក្នុងយីហោ Redmi ប៉ុន្តែពេលនោះ វាគ្រាន់តែជា លក្ខណៈលេចធ្លាយតែប៉ុណ្ណោះ ហេតុនេះ ហើយនៅមានចំណុចជាច្រើន ដែលព័ត៌មាននោះ ប្រាប់មិនបានច្បាស់ 100% ឡើយ។ ក្នុងថ្ងៃនេះ Redmi បានប្រកាសជាផ្លូវការហើយនូវ Laptop ជំនាន់ថ្មីរបស់ខ្លួន ដែលមានឈ្មោះថា RedmiBook 16 កាន់តែពិសេសនោះ យើងឃើញថា កុំព្យូទ័រនេះ បានបំពាក់មកជាមួយ CPU ជំនាន់ទី 10 របស់ Intel ពិតមែន។

ពិតប្រាកដណាស់ ក្រុមហ៊ុន Redmi ទើបបានធ្វើការប្រកាសចេញនូវកុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ មានឈ្មោះផ្លូវការថា RedmiBook 16 វាមានអេក្រង់ទំហំ 16.1 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព Full HD ដែលមានតួខ្លួនស្ដើង ព្រមទាំងមាន គែមព័ទ្ធជុំវិញខ្លីជាងមុន ស្រស់ស្អាតមិនចាញ់ MacBook Series របស់ក្រុមហ៊ុន Apple ប៉ុន្មានឡើយ។ ជាងនេះទៅទៀត វាបានបំបាក់ជាមួយ CPU ជំនាន់ទី 10 របស់ AMD ដែលមាន 2 ជម្រើសសម្រាប់ជ្រើសរើស គឺ Core i5-1035G1 និងមួយម៉ូឌែលទៀតប្រើប្រាស់ Core i7-1065G7 ជាមួយរ RAM DDR4 ទំហំ 16GB និងអង្គផ្ទុកក្នុងម៉ាស៊ីន 512GB ជាប្រភេទ SSD ហើយវាក៏បានភ្ជាប់មកជាមួយក្រាហ្វិកកាត NVIDIA GeForce MX350 ទំហំ 2GB ផងដែរ។ លើសពីនេះទៅទៀត វាក៏បានបំពាក់ជាមួយ អេក្រង់លាតស្ទើរតែពេញគែម ដែលមានផ្ទៃអេក្រង់លាតដល់ 90 ភាគរយ ថែមទៀតផង។ ក្រៅពីនេះទៅ RedmiBook 16 ក៏បានបំពាក់ជាមួយ 46Wh ដែលអាចប្រើបាន 12 ម៉ោង និងអាចគាំទ្របច្ចេកវិទ្យាសាកថ្មលឿនដល់កម្លាំង 65W ដោយសាកត្រឹមតែ 30 នាទី អាចឡើងថ្មដល់ 50 ភាគរយឯណោះ។

ជាចុងក្រោយ កុំព្យូទ័រ RedmiBook 16 ជំនាន់ថ្មីនេះ នឹងត្រូវដាក់លក់ចាប់ពីថ្ងៃទី 15 ខែកក្កដាតទៅ ហើយចំពោះតម្លៃរបស់វា ត្រូវបានបែងចែកជា 2 ជម្រើសគឺ ចំពោះម៉ូឌែលដែលបំពាក់ជាមួយ CPU Core i5 ត្រូវបានលក់ក្នុងតម្លៃខ្ទង់ ២ លាន ៨៤ ម៉ឺនរៀល (712 ដុល្លារ) និងម៉ូឌែលប្រើប្រាស់ CPU Core i7 មានតម្លៃខ្ទង់ ៣ លាន ២៤ ម៉ឺនរៀល (812 ដុល្លារ) សូមបញ្ជាក់ថាតម្លៃទាំងនេះ វាសុទ្ធតែជាតម្លៃដែលដាក់លក់នៅក្នុងទីផ្សារស្រុកចិនប៉ុណ្ណោះ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង