AirPods 3 អាច​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា System-in-Package ដូចគ្នា​នឹង AirPods Pro ដែរ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដូចយើងបានដឹងអញ្ចឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ Apple ធ្វើការបញ្ចេញកាសឥតខ្សែ AirPods របស់ខ្លួនចូលមកកាន់ទីផ្សារ ចំនួន 2 ជំនាន់ហើយ ប៉ុន្តែសម្រាប់ជំនាន់ទី 2 គឺមានដល់ទៅពីរម៉ូឌែល ដោយមួយជា AirPods ធម្មតា និងមួយទៀតឈ្មោះថា AirPods Pro នេះឯង។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងបែកធ្លាយថ្មីមួយទៀត ទាក់ទងនឹង AirPods ជំនាន់ថ្មី ឬជំនាន់ទី 3 និយាយឲ្យចំទៅ ដំណឹងនោះបញ្ជាក់ថា វាអាចនឹងប្រើប្រាស់បច្ចេកវិទ្យាសំខាន់មួយ ដែលមានលក្ខណៈដូចគ្នា នឹងបច្ចេកវិទ្យាធ្លាប់មាននៅលើ AirPods Pro ដែរ។

ជាការពិតណាស់ បើតាមការបង្ហាញចេញពីសំណាក់ អ្នកចែកចាយដំណឹងបែកធ្លាយរបស់ Apple ដ៏ល្បីឈ្មោះ ពោលគឺលោក Ming-Chi Kuo គាត់បានបញ្ជាក់ឲ្យដឹងថា AirPods 3 អាចនឹងភ្ជាប់មកជាមួយបច្ចេកវិទ្យា System-in-Package (SiP) ដូចគ្នានឹង AirPods Pro ដែរ។ មិនខុសទេ បច្ចេកវិទ្យា System-in-Package នេះ គឺវានឹងធ្វើផ្នែកខាងក្នុងនៃកាសនោះ នៅសល់កន្លែងទំនេរច្រើន ឬក៏អាចធ្វើឲ្យតួខ្លួនកាសនោះ មានលក្ខណៈតូចផងដែរ ព្រោះថា Hardware សំខាន់ៗមួយភាគធំ ដែលអាចដំណើរការជាមួយគ្នាបាន គឺត្រូវបានដាក់ចូលគ្នា នៅក្នុងកញ្ចប់តែមួយតែម្ដង មិនមែននៅដាច់ដោយឡែកពីគ្នានោះទេ។ គួរបញ្ជាក់ដែរថា កាសឥតខ្សែជំនាន់ថ្មីរបស់ Apple ខាងលើនេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួនផ្លូវការ នៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយ ហើយមុនពេលការប្រកាសចេញនោះមកដល់ បុគ្គលខាងលើ ក៏បានរំពឹងទុកថា ការលក់ចេញរបស់ AirPods ជំនាន់ទី 2 នាពេលបច្ចុប្បន្ននេះ អាចនឹងមានការកើនឡើងប្រមាណជាពី 50% ទៅ 100% ទៀតផងផងដែរ។

និយាយរួមមកវិញ បើតាមដំណឹងថ្មី ដែលធ្វើការបង្ហាញដោយលោក Ming-Chi Kuo ខាងលើនេះ បានបញ្ជាក់ឲ្យដឹងថា AirPods ជំនាន់ថ្មី ឬជំនាន់ទី 3 អាចនឹងមានភ្ជាប់មកជាមួយ បច្ចេកវិទ្យា SiP ដូចគ្នានឹង AirPods Pro ដែរ ដោយការធ្វើបែបនេះ វាអាចនឹងធ្វើឲ្យផ្នែកខាងក្នុងនៃកាសនោះ មានលក្ខណៈទូលាយជាងមុន ព្រោះថាផ្នែកសំខាន់ៗជាច្រើន ត្រូវបានដាក់បញ្ចូលគ្នាផងដែរ។ ក្រៅពីនេះទៀត គឺមិនខុសពីរាល់ដងឡើង គេបានរំពឹងថា កាសឥតខ្សែម៉ូឌែលថ្មីនោះ គឺអាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆមាសទី 1 នៃឆ្នាំក្រោយនេះ។

ដោយ​ ៖ Mac Rumors
អត្ថបទទាក់ទង