មុខងារ Multitasking ចាប់ផ្តើមអាចដំណើរការលើកម្មវិធី Gmail សម្រាប់ iPad ជាបណ្តើរៗហើយ​
ដោយ​ ៖ គាលី | 4 សប្តាហ៍មុន SHARE

 

បន្ទាប់ពីកម្មវិធី Gmail សម្រាប់ iPhone និង iPad អាចដំណើរការជាមួយមុខងារ Dark Mode អស់ជាច្រើនខែរួចមក ឥឡូវនេះ Google ក៏បានសម្រេចចិត្តទម្លាក់កំណែអាប់ដេតថ្មីមួយទៀត ដោយបាននាំយកនូវមុខងារ Split View សម្រាប់ Gmail នៅលើ iPad ទៅតាមតំបន់មួយចំនួន ជាបណ្តើរៗហើយ។ 

ដូច្នេះ នេះគឺជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្តកំពុងប្រើប្រាស់ iPad ដែលអាចគាំទ្រមុខងារ Split View ក៏ដូចជាចូលចិត្តប្រើកម្មវិធី Gmail ក្នុងការទំនាក់ទំនងគ្នា ឬផ្ញើឯកសារផ្សេងៗផងដែរនោះ ព្រោះថាវានឹងជួយសម្រួលដល់ការងាររបស់យើង ឲ្យកាន់តែងាយស្រួល និងរហ័សជាងមុន ថែមមួយកម្រិតទៀត។ តួយ៉ាង នៅពេលដែលយើងចង់ធ្វើការផ្ញើរូបភាព តាមរយៈ Gmail យើងគ្រាន់តែបើកកម្មវិធី Photos មួយចំហៀងទៀតប៉ុណ្ណោះ រួចធ្វើការអូសរូបភាពនោះ ទម្លាក់ចូលក្នុង Email ដែលយើងចង់ផ្ញើចេញតែម្តង ដោយមិនចាំបាច់ចំណាយពេលចេញចូលច្រើន។ គួរបញ្ជាក់ផងថា មុននឹងចង់ឲ្យមុខងារនេះ ដំណើរការបាននៅលើ Gmail វាតម្រូវឲ្យយើងចូលទៅកាន់ Setting ក្នុង iPad រួចចូល Home Screen & Dock ស្វែងរកMultitasking និងចុចលើពាក្យ Allow Multiple Apps ជាការស្រេច។

សរុបមក ចំពោះការបន្ថែមមុខងារ Multitasking និង Split View សម្រាប់កម្មវិធី Gmail លើ iPad ពិតជាមានប្រយោជន៍ច្រើន ជាពិសេស អ្នកប្រើប្រាស់ទាំងអស់ អាចបើកកម្មវិធីពីរក្នុងពេលតែមួយ ដោយមិនចាំបាច់អូសចេញចូលច្រើនដងនោះទេ។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង