MudRunner ជាហ្គេមបើកឡានបែប Off Road នឹងដាក់អោយលេងលើទូរសព្ទ នៅថ្ងៃទី 15 កក្កដាខាងមុខនេះ​
ដោយ​ ៖ គង់គីត | 4 សប្តាហ៍មុន SHARE

 

MudRunner គឺជាហ្គេមបើកឡានបែប Off Road ដែលមានប្រជាប្រិយភាពជាច្រើនឆ្នាំមកហើយ ដែលវាមានលេងនៅលើ Platform មួយចំនួនដូចជា Play Station 4, PC និង Nintendo Switch ហើយបើប្រិយមិត្តធ្លាប់បានលេងហ្គេមមួយនេះ ប្រាកដជាដឹងច្បាស់ថា តើវាមានលក្ខណៈសម្បត្តិពិសេសអ្វីខ្លះនោះ។ ជាក់ស្ដែង ហ្គេម MudRunner បានប្រកាសដាក់អោយលេងជាផ្លូវការនៅលើកុំព្យូទ័រ តាំងពីឆ្នាំ 2017 មកម្ល៉េះ ដែលវាត្រូវបានដាក់លក់ក្នុង Steam ទៀតផង។

ខណៈពេលនេះ យើងទទួលបានព័ត៌មានថា នៅសល់ពេលមិនយូរទៀតទេ យើងនឹងអាចបានលេងហ្គេម MudRunner មួយនេះ នៅលើទូរសព្ទដំណើរការដោយ Android និង iOS ជាក់ជាមិនខាន។ ជាការពិតណាស់ រហូតមកដល់ពេលថ្មីៗនេះ មានការប្រកាសថាហ្គេមបើកឡាន MudRunner Mobile នឹងត្រូវបានបញ្ចេញដាក់អោយលេងជាផ្លូវការ សម្រាប់ទូរសព្ទឆ្លាត នៅថ្ងៃទី 15 ខែកក្កដា ខាងមុខនេះហើយ ខណៈពេលដែលការចុះឈ្មោះជាមុន ត្រូវបានដាក់ធ្វើការ Pre-Register លើ Play Store ហើយ។ លើសពីនេះទៅទៀត ហ្គេម MudRunner Mobile នេះ នឹងផ្ដល់ផែនទី Open World ចំនួន 15 ខុសៗគ្នា ជាមួយនឹងយានយន្តពពួក Off Road ដល់ចំនួន 16 យានយន្តថែមទៀតផង។ មួយវិញទៀត ហ្គេមស្ថិតក្នុងស៊េរី Simulation មួយនេះ អាចនឹងត្រូវបានដាក់ធ្វើការទាញយកមកលេងដោយឥតគិតថ្លៃទៀតផង ប៉ុន្តែវាអាចមានការទិញរបស់ផ្សេងៗ នៅក្នុងហ្គេមផងដែរ។

អញ្ចឹង នេះគឺជាដំណឹងល្អមួយដែលហ្គេមបែប Simulation មានក្រាហ្វិកច្បាស់ MudRunner មួយនេះ នឹងមានលេងនៅលើទូរសព្ទឆ្លាតនោះ ដូច្នេះ សម្រាប់អ្នកដែលប្រើប្រាស់ Android និង iOS ទាំងអស់ អាចធ្វើការរង់ចាំទាញយកវាមកសាកល្បងលេងបាន ហើយវានឹងដាក់អោយលេងជាផ្លូវការនៅថ្ងៃទី 15 ខែកក្កដា ខាងមុខនេះហើយ។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង