នេះ​គឺជា​ម៉ាស់​ឆ្លាតវៃ​ដំបូង​បំផុតក្នុង​ពិភពលោក ដែលអាច​ភ្ជាប់​ជាមួយ​ទូរសព្ទឆ្លាត​បាន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

តាំងពីវីរុសកូរ៉ូណា ចាប់ផ្តើមបង្ករភាពចលាចលមក យើងឃើញថា Mask គឺជាផ្នែកសំខាន់មួយ នៃការរស់នៅប្រចាំថ្ងៃ ក្នុងស្ថានភាពបែបនេះ ហើយវាក៏បានបណ្តុះគំនិត ទៅឲ្យក្រុមហ៊ុនធំៗជាច្រើន ធ្វើការសិក្សាទៅលើការបង្កើតម៉ាស់ ដែលមានគុណភាពល្អ ក្នុងការការពារពីវីរុសផ្សេងៗ ថែមទាំងមានសមត្ថភាពប្លែកៗ ជាងម៉ាស់ធម្មតាផងដែរ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនជប៉ុនមួយ បានធ្វើការប្រកាសចេញម៉ាសប្លែកពីគេរបស់ខ្លួន ពោលគឺនោះជាម៉ាស់ដំបូងគេបំផុត ក្នុងពិភពលោក ដែលអាចធ្វើការភ្ជាប់ទៅកាន់ ទូរសព្ទឆ្លាតបានថែមទៀតផង។

ប្រាកដណាស់ កន្លងមកយើងធ្លាប់ឃើញមានម៉ាស់ប្លែកៗជាច្រើន ត្រូវបានក្រុមហ៊ុនមួយចំនួនប្រកាសចេញ ប៉ុន្តែនៅក្នុងចំណោមនោះ យើងមិនធ្លាប់ឃើញម៉ាស់ ដែលអាចភ្ជាប់ជាមួយទូរសព្ទឆ្លាត ដើម្បីប្រើប្រាស់មុខងារផ្សេងៗបាននោះទេ ហើយទើបតែពេលនេះ Japanese Robotics Startup ឈ្មោះថា Donut Robotics បានធ្វើការបង្កើតម៉ាសឆ្លាតវៃ នោះចេញមក ដោយត្រូវបានគេហៅថា C-Mask តែម្ដង។ សម្រាប់រូបរាងរបស់ C-Mask នោះ គឹមានលក្ខណៈស្រដៀងគ្នា នឹងម៉ាស់ធម្មតា នាពេលបច្ចុប្បន្ននេះដែរ ប៉ុន្តែចំណុចសំខាន់នៃម៉ាស់នេះនោះ គឺថាវាអាចធ្វើការបកប្រែពីភាសាជប៉ុន ទៅកាន់ភាសាផ្សេងទៀត បានចំនួន 8 ភាសាផ្សេងគ្នាតាមរយៈការនិយាយ (រួមមានទាំងភាសាថៃ និងវៀតណាមដែរ) ហើយការដំណើរការនេះ គឺត្រូវការជំនួយពីកម្មវិធីមួយ របស់ក្រុមហ៊ុននោះផ្ទាល់ ពោលគឺកម្មវិធី C-Connect ដើម្បីកំណត់ភាសា ក៏ដូចជាឲ្យវាបង្ហាញជាអក្សរបកប្រែត្រលប់មកវិញ នៅពេលអ្នកនិយាយ។ យ៉ាងណាក៏ដោយ វាអាចធ្វើការបកប្រែបានច្រើនភាសាផ្សេងទៀត ក្រៅពី 8 ភាសានេះ ប៉ុន្តែអ្នកប្រើប្រាស់ ត្រូវធ្វើការចំណាយជាទឹកប្រាក់ បង់ប្រចាំខែផងដែរ។

គួរបញ្ជាក់ដែរថា នៅលើតួខ្លួនម៉ាស់នោះ គឺមិនមានប៊ូតុងអ្វីច្រើនទេ ដោយនៅផ្នែកខាងស្ដាំ គឺមានតែប៊ូតុង សម្រាប់បើកដំណើរការមួយប៉ុណ្ណោះ ហើយក្រៅពីការបកប្រែភាសា ម៉ាស់ខាងលើ ក៏អាចបញ្ជាការ Call ចេញពីទូរសព្ទឆ្លាតរបស់អ្នកបានទៀតផង អ្វីដែលពិសេសនោះ វាក៏អាចធ្វើឲ្យការនិយាយទូរសព្ទរបស់អ្នក ស្ដាប់ទៅមានលក្ខណៈច្បាស់ល្អ បើទោះជាអ្នកកំពុងតែម៉ាស់ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការ តម្លើង ឬបន្ថយសម្លេងលើទូរសព្ទឆ្លាតបាន ដោយប្រើប្រាស់សម្លេងបញ្ជាតែម្ដង ចំណែកមូលហេតុដែល ក្រុមហ៊ុនខាង បានដាក់ឈ្មោះវាថា C-Mask នោះ គឺដោយសារវាត្រូវបានភ្ជាប់មកជាមួយមុខងារសំខាន់ ដែលចាប់ផ្តើមដោយអក្សរ C ចំនួន 5 ជាក់ស្ដែងមានដូចជា Connection With Smartphones, Clear Voice, Cool Design, Clean Material និងចុងក្រោងជាចំណុចសំខាន់គឺ Combat Against The Coronavirus នេះតែម្ដង។

ចុងក្រោយក្រុមហ៊ុនខាងលើ នឹងធ្វើការដាក់លក់វាលើកដំបូង នៅក្នុងខែកញ្ញាខាងមុខនេះ ប៉ុន្តែមានត្រឹមចំនួន 5,000 ម៉ាស់សិនប៉ុណ្ណោះ ហើយបើសិនជាការដាក់លក់ដំបូងនេះជោគជ័យ គេនឹងធ្វើការបើក ឲ្យមានការកុម៉្មង់ទិញពីតំបន់អឺរ៉ុប, អាមេរិក ក៏ដូចជាចិនផងដែរ។ សម្រាប់តម្លៃរបស់វាវិញ នៅក្នុងទីផ្សារប្រទេសជប៉ុនខ្លួនឯងផ្ទាល់ គឺត្រូវបានគេដាក់លក់ខ្ទង់ជិត 15 ម៉ឺនរៀល ឬ 37 ដុល្លារ ក្នុងមួយម៉ាស់ ហើយអ្នកអាចស្វែងយល់បន្ថែមបាន ពីម៉ាស់មួយនេះ តាមរយៈការចូលទៅកាន់វេបសាយផ្ទាល់របស់គេ ដោយចុចត្រង់នេះ

ដោយ​ ៖ Beebom
អត្ថបទទាក់ទង