គិតទល់មកដល់ពេលនេះ PUBG Mobile រកប្រាក់ចំណូលបានរហូតដល់ទៅ 3 ពាន់លានដុល្លារហើយ​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

ស្របពេលដែលមានការរាតត្បាតខ្លាំង នៃជម្ងឺឆ្លងកូវីដ 19 ជុំវិញសកលលោក ដែលកើតមានឡើង ក្នុងអំឡុងដើមឆ្នាំ 2020 នេះ ជាហេតុធ្វើឲ្យមនុស្សមួយចំនួន បង្ខំចិត្តត្រូវស្នាក់នៅក្នុងផ្ទះ ហើយយើងក៏សង្កេតឃើញថា សន្ទុះនៃការលេងហ្គេម ក៏បានកើនឡើងជាលំដាប់ផងដែរ។ ជាក់ស្តែង ត្រឹមរយៈពេលប៉ុន្មានខែកន្លងមកនេះ PUBG Mobile រកបានចំណូលដ៏ច្រើនបំផុត ប្រមាណជា 3 ពាន់លានដុល្លារឯណោះ ដោយក្នុងនោះ រកបានចំនួន 1.3 ពាន់លានដុល្លារ សម្រាប់ឆ្នាំ 2020 តែម្តង។ 

បើយោងទៅតាមរបាយការណ៍ថ្មីមួយ ដែលត្រូវបានចុះផ្សាយដោយ ក្រុមអ្នកវិភាគជំនាញ Sensor Tower ទាក់ទងទៅនឹងតួលេខ នៃការចំណាយលើកម្មវិធី និងហ្គេមរបស់ឧបករណ៍ចល័ត (ស្មាតហ្វូន ឬថេប្លេតជាដើម) ក្នុងអំឡុងដើមឆ្នាំ 2020 គឺប្រទះឃើញមានចំនួនកើនឡើងខ្ពស់ ជាងកាលពីឆ្នាំមុនៗ។ មនុស្សជុំវិញទូទាំងពិភពលោក បានចំណាយប្រាក់សរុបដល់ទៅ 1.3 ពាន់លានដុល្លារឯណោះ ទៅលើហ្គេម PUBG Mobile ទទួលបានប្រាក់ចំណូលច្រើនជាងហ្គេម Free Fire ដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួនទៀតផង។ ដូច្នេះ បើគិតមកដល់ពេលនេះ ចំនួនប្រាក់ចំណូលសរុបរបស់ហ្គេម PUBG Mobile បានកើនឡើងរហូតដល់ 3 ពាន់លានដុល្លារ ជាចំនួនដ៏សន្ធឹកសន្ធាប់បំផុតមួយ។ ហ្គេមដែលគ្រប់គ្រងដោយក្រុមហ៊ុន Bluehole មួយនេះ ត្រូវបានគេទាញយកដល់ទៅ 734 លាននាក់ទូទាំងសកល ដោយក្នុងនោះ ប្រទេសឥណ្ឌាមានការទាញយកច្រើនជាងគេ រហូតដល់ 24 ភាគរយ នៃចំនួនអ្នកលេង ខណៈប្រទេសចិន មានចំនួន 16.7 ភាគរយ និងនៅអាមេរិកវិញ មានចំនួន 6.4 ភាគរយ។ ទន្ទឹមនឹងការចំណាយនេះ ពួកគេក៏អាចរកប្រាក់ចំណូលសរុបមកវិញ ពីអ្នកប្រើប្រាស់ច្រើនជាងគេ គឺនៅក្នុងប្រទេសចិន ប្រមាណ 52 ភាគរយ, ប្រទេសអាមេរិក 14 ភាគរយ និងប្រទេសជប៉ុន 5.6 ភាគរយ។ តួយ៉ាង វាមានការទាញយកសរុប ពី App Store ចំនួនប្រមាណជា 79 ភាគរយ ស្របពេលដែលក្នុង Google Play មានចំនួន 65 ភាគរយផងដែរ។ នេះពិតជាការជោគជ័យដ៏ធំមួយ របស់ក្រុមហ៊ុនខាងលើ ដែលបានផលិតហ្គេម PUBG Mobile ឡើង ជាមួយនឹងការគាំទ្រយ៉ាងពិសេស អាចទាក់ចិត្តអ្នកលេងឲ្យចំណាយប្រាក់ ក្នុងហ្គេមរបស់ខ្លួនច្រើនដល់ថ្នាក់នេះ។

ជាមួយគ្នានេះដែរ PUBG Mobile មានការដាក់បញ្ចូលនូវសំភាវុធថ្មីៗ កំណែទម្រង់ថ្មី គួបផ្សំនឹងលក្ខណៈពិសេសៗច្រើនទៀត ដែលនឹងមិនធ្វើឲ្យអ្នកលេង មានការខកបំណងឡើយ។ ជាងនេះទៀត នៅលើកំណែអាប់ដេតក្រោយ សម្រាប់ PUBG Mobile នឹងបន្ថែម Map ថ្មី ដែលមានឈ្មោះថា Livik ជាមួយការលេងក្នុងតំបន់ទាក់ទាញចំនួន 5 ខុសៗគ្នា ដោយរួមមានដូចជា កន្លែងមានទឹកធ្លាក់ កន្លែងមានផ្កាស្រស់ស្អាត ឬអាចជានៅតំបន់ភ្នំភ្លើង ភ្នំទឹកកកថែមទៀតផង នៅក្នុងរយៈពេល 3 ថ្ងៃ ឆាប់ៗខាងមុខតែម្ដង។

ដោយ​ ៖ Sensor Tower
អត្ថបទទាក់ទង