ទាញយកហ្គេមនិងកម្មវិធីល្អៗពី Play Store ដោយឥតគិតថ្លៃនៅទីនេះ (រយៈពេលមានកំណត់)​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុន យើងធ្លាប់បានធ្វើការណែនាំរួចមកហើយ ពីកម្មវិធី និងហ្គេមជាច្រើន ដែលបានដាក់អោយទាញយកពី Play Store ដោយឥតគិតថ្លៃ ជាមួយរយៈពេលមានកំណត់ ផងដែរ។ ដោយឡែក នៅចុងសប្តាហ៍ដដែលនេះ មានកម្មវិធី និងហ្គេមជាច្រើនទៀត ត្រូវបានដាក់អោយទាញយក ដោយឥតគិតថ្លៃ ចេញពី Play Store ទៀតហើយ។

ពិតណាស់ សម្រាប់ពេលឥឡូវនេះ យើងសូមណែនាំ ប្រិយមិត្តអ្នកប្រើប្រាស់ស្មាតហ្វូន Android ទាំងអស់គ្នា នូវកម្មវិធី និងហ្គេមចំនួន 15 ថែមទៀត ហើយក៏មានកម្មវិធីមានប្រយោជន៍មួយចំនួន ដូចជាកម្មវិធី Lyrics Engineer និង Temperature Converter Pro ដែលកំពុងតែដាក់អោយទាញយក ដោយមិនមានការគិតថ្លៃ នៅចុងសប្ដាហ៍នេះផងដែរ។

***ទាញយកកម្មវិធីនិងហ្គេម មិនគិតថ្លៃខាងក្រោមនេះ៖

Apps

1. Face Animator - Photo Deformer Pro $1.99 -> Free

2. NT Calculator - Extensive Calculator Pro $2.49 -> Free

3. Applocker & Gallery Vault Pro $5.49 -> Free

4. Binary Calculator Pro $0.99 -> Free

5. Temperature Converter Pro $0.99 -> Free

6. Total Media Player Pro $4.99 -> Free

7. Lyrics Engineer $2.49 -> Free

Games

1. Blindy - Hardest 2D Platformer $1.99 -> Free

2. Galaxxy Idols PV: Dress Up and Runway $0.99 -> Free

3. Terra Fighter 2 Pro $0.99 -> Free

4. 13 Letters - Dark Visual Novel $0.99 -> Free

5. League of Stickman 2020- Ninja Arena PVP(Dreamsky) $0.99 -> Free

6. Pegs - Solitaire - Solo Halma (Boardgame) $1.49 -> Free

Icon Packs & Customization

1. Cuticon Drop - Icon Pack $1.49 -> Free

2. Prism Live Wallpaper $0.99 -> Free

គួរបញ្ជាក់ផងដែរថា រាល់ការទាញយក ប្រសិនបើកម្មវិធីមួយណា ទាមទារគិតលុយនោះ បានន័យថា វាហួសពេលកំណត់នៃការដាក់ អោយទាញយក ដោយមិនគិតថ្លៃហើយ ពីព្រោះការផ្ដល់ជូនដោយមិនគិតថ្លៃពី Play Store នេះ បានកំណត់ជាមួយរយៈពេល ប៉ុន្មានថ្ងៃប៉ុណ្ណោះ និងកម្មវិធីនិងហ្គេមមួយចំនួន អាចនឹងមិនមាននៅលើ Play Store សម្រាប់ទីផ្សារប្រទេសយើងនោះទេ។

ដោយ​ ៖ Android Police
អត្ថបទទាក់ទង