យើងបានដឹងរួចមកហើយថា Map ថ្មីឈ្មោះថា Livik របស់ហ្គេមបាញ់ប្រហារ PUBG Mobile គឺមានទំហំតូចជាងគេត្រឹមតែ 2x2 គីឡូម៉ែត្រ និងអាចផ្ទុកអ្នកលេងបាន 40 នាក់ក្នុងមួយវគ្គៗផងដែរ នេះបើយោងតាមលោក Rick Li ត្រូវជាផលិតករម្នាក់ នៅលើការបង្កើតហ្គេមនេះ។ ចំណែកឯរហូតមកដល់យប់មិញនេះ គណនី Twitter ផ្លូវការរបស់ PUBG Mobile បានបង្ហោះឲ្យអ្នកគាំទ្រដឹងថា Map Livik ថ្មីនោះ នឹងទម្លាក់ឲ្យអាប់ដេតលេង ក្នុងរយៈពេល 3 ថ្ងៃ ឆាប់ៗខាងមុខតែម្ដង។
ជាការពិតណាស់ Map ថ្មីមួយនេះ គឺមានតែនៅលើហ្គេម PUBG Mobile សម្រាប់លេងជាមួយទូរសព្ទប៉ុណ្ណោះ ដោយឡែក វាមិនមាននៅលើកុំព្យូទ័រ ឬ ម៉ាស៊ីនហ្គេម Console នោះឡើយ។ ដោយសារតែ វានឹងមានប្រវែងតែប្រមាណ 2 គុណនឹង 2 គីឡូម៉ែត្រ ដូច្នេះការលេងក្នុងមួយវគ្គៗ នឹងត្រូវចំណាយពេលជាង 15 នាទីនោះទេ ដូច្នេះហើយវាធ្វើឲ្យអ្នកលេងកាន់តែសកម្ម និងងាយស្រួលរកមើលសត្រូវ ផងដែរ។ រូប Poster ផ្លូវការកាលពីមុនៗមក បានបង្ហើបឲ្យអ្នកគាំទ្រដឹងថា Map Livik នឹងមានតំបន់ទាក់ទាញចំនួន 5 ខុសៗគ្នា ដោយរួមមានដូចជា កន្លែងមានទឹកធ្លាក់ ឬ កន្លែងមានផ្កាស្រស់ស្អាត ជាដើម។ យ៉ាងណាមិញ យើងទទួលបានដំណឹងលេចធ្លាយថា វាក៏អាចមានតំបន់ភ្នំភ្លើង, ភ្នំទឹកកក ក៏ដូចជាអាកាសធាតុអាចផ្លាស់ប្ដូរបាន ថែមទៀតផង។
នាពេលឥឡូវនេះ យើងបានដឹងច្បាស់ហើយថា Map ថ្មីឈ្មោះ Livik នេះ នឹងត្រូវបានភ្ជាប់មកជាមួយ កំណែអាប់ដេតទី 0.19.0 ដែលនឹងទម្លាក់ជាផ្លូវការ នៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2020 ខាងមុខនេះ សម្រាប់ទាំងអ្នកលេងនៅលើ iOS និង Android ស្របគ្នា។ អញ្ចឹង ប្រិយមិត្តដែលតែងតែនិយមលេងហ្គេម PUBG Mobile កុំភ្លេចរង់ចាំឆែកមើលក្នុង App Store និង Play Store ដើម្បីអាប់ដេតលេងទាំងអស់គ្នា។
មានដំណឹងថា Apple អាចប្រកាសចេញរថយន្តអគ្គិសនីរបស់ខ្លួន លឿនជាងការគ្រោងទុកកន្លងមក
ដោយ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន | 0ស្ងាត់ៗ Samsung លុបផុសទាក់ទងទៅនឹង Apple មិនដាក់ក្បាលឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 ចេញពី Facebook Page របស់ខ្លួន
ដោយ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន | 0