វិញ្ញាបនបត្រ 3C បញ្ជាក់​ថា Galaxy Tab S7 Series ប្រើប្រាស់​កម្លាំង​សាកថ្ម​ត្រឹម 15W ប៉ុណ្ណោះ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដូចធ្លាប់បានបញ្ជាក់រាល់ដងអញ្ចឹងថា ពេលនេះ គឺយើងទទួលបានដំណឹងលេចធ្លាយច្រើនមែនទែន ទាក់ទងនឹងផលិតផលថ្មីៗ ជាច្រើនរបស់ Samsung ជាក់ស្ដែងក្នុងនោះ ក៏មានថេប្លេត Galaxy Tab S7 Series នេះដែរ ដោយថ្មីៗនេះ យើងទើបតែបានប្រទះឃើញ ម៉ូឌែល 5G នៃត្រកូលថេប្លេតមួយនេះ នៅលើវេបសាយរបស់ Samsung ក្នុងប្រទេសអាល្លឺម៉ងផងដែរ។ ដោយឡែកន្លងមកនេះ វាត្រូវបានភ្នាក់ងារផ្សេងៗជាច្រើន បានចុះបញ្ជីទទួលស្គាល់ ហើយជាក់ស្ដែងដូចពេលនេះអញ្ចឹង គឺវាបានទៅដល់ដំណាក់កាល នៃវិញ្ញាបនបត្រសំខាន់មួយរបស់ចិនហើយ ពោលគឺភ្នាក់ងារ 3C នេះឯង។

មិនខុសទេ បើតាមវិញ្ញាបនបត្រដែលផ្តល់ដោយ 3C ខាងលើនេះ គឺបានបង្ហាញពីចំណុចមិនសូវប្រសើរមួយ នៅលើ Galaxy Tab S7 Series ឲ្យយើងបានដឹង និយាយឲ្យចំទៅ បញ្ជីនោះបានបង្ហាញឲ្យឃើញថា ថេប្លេតខាងលើនេះ អាចនឹងមានប្រើប្រាស់កម្លាំងសាកត្រឹម 15W ប៉ុណ្ណោះ ហើយនេះមិនមែនជា កម្លាំងសមរម្យមួយនោះឡើយ សម្រាប់ថេប្លេតដែលធ្លាប់មានដំណឹងថា អាចនឹងភ្ជាប់មកជាមួយថាមពលថ្ម កាន់តែធំជាងមុនទៅទៀត ព្រោះថាវានឹងចំណាយពេលសាកកាន់តែយូរ។ ក្រៅពីនេះទៀត គេក៏បានឃើញពីឆ្នាំងសាករបស់វា នៅក្នុងវិញ្ញាបនបត្រនោះដែរ ពោលគឺមិនថាម៉ូឌែល Galaxy Tab S7 ឬ Tab S7+ នោះទេ គឺមានភ្ជាប់មកជាមួយឆ្នាំងសាក ដែលមានកូដម៉ូឌែល EP-TA200 ដូចគ្នាផងដែរ។ គួរបញ្ជាក់ដែរថា កន្លងមកនេះ គេធ្លាប់បានដឹងថា Galaxy Tab S7 ធម្មតា អាចមានប្រើប្រាស់ថាមពលថ្ម 7,760mAh ខណៈពេលដែល Galaxy Tab S7+ វិញ វាអាចនឹងមានថាមពលថ្មធំដល់ទៅ 10,090mAh ថែមទៀតផង។

អញ្ចឹងហើយ បើតាមអ្វីដែលបានបង្ហាញក្នុងវិញ្ញាបនបត្រ 3C ខាងលើនេះ គឺបានប្រាប់ពីចំណុចសំខាន់ តែទៅលើកម្លាំងសាកថ្មរបស់  Galaxy Tab S7 Series ហ្នឹងឯង និយាយម្ដងទៀត គឺថាវាអាចមានកម្លាំងសាកត្រឹម 15W ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ បើសិនជា Samsung ប្រើប្រាស់កម្លាំងសាកបែបនេះ លើថេប្លេតលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនមែន អាចនិយាយបានថា វាមិនមែនជាចំណុចល្អប៉ុន្មានឡើយ ព្រោះថាជាក់ស្ដែង ដូចបញ្ជាក់នៅខាងលើអញ្ចឹងថា សម្រាប់ Galaxy Tab S7 វាអាចនឹងមានថាមពលថ្មក្បែរ 8,000mAh ហើយចំណែកឯ Tab S7+ អាចមានដល់ទៅខ្ទង់ 10,000mAh ឯណោះ ហេតុនេះកម្លាំងសាកត្រឹម 15W នឹងនៅតែធ្វើឲ្យវាចំណាយពេលយូរ រាល់ការសាកថ្មមួយពេញម្ដងៗ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង