នេះជាមូលហេតុដែលក្រុមហ៊ុនធំៗនាំគ្នាដកផ្ទាំងពាណិជ្ជកម្មរបស់ពួកគេចេញពី Facebook ជាបន្ដបន្ទាប់​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ហេតុអ្វីបានជា Facebook ត្រូវបានរងការវាយប្រហារ ពីអ្នកប្រើប្រាស់មួយចំនួន និងរហូតដល់ក្រុមហ៊ុនធំៗជាច្រើន ចាប់ផ្ដើមសម្រេចចិត្តដក ផ្ទាំងពាណិជ្ជកម្មរបស់ពួកគេ ចេញពីបណ្ដាញសង្គមមួយនេះ? ខណៈពេលដែល វាជាវេបសាយមួយដ៏ធំធេង ហើយទទួលបានព័ត៌មានលឿនទាន់ចិត្ត ប៉ុន្ដែចំពោះព័ត៌មានក្លែងក្លាយ, រូបភាព ឬវីដេអូមិនល្អៗ ក៏ត្រូវបានចែករំលែកតៗគ្នា បានយ៉ាងរហ័សផងដែរ។ នេះជាមូលហេតុចម្បងមួយ ដែលបណ្ដាលឲ្យក្រុមហ៊ុនធំៗជាច្រើន ទូទាំងពិភពលោក មិនចង់ផលិតផលរបស់ពួកគេ ភ្ជាប់ជាមួយរឿងបែបទាំងនោះឡើយ។

ចាប់ពីមួយថ្ងៃទៅមួយថ្ងៃ Facebook ត្រូវបានគេប្រទះឃើញកាន់តែច្រើនថា មានការគាំទ្រឲ្យពពួកក្រុមស្អប់ខ្ពើមអ្នកដទៃ ឬទៅលើសាសនាណាមួយ ក្នុងប្រព័ន្ធបណ្ដាញសង្គមរបស់ខ្លួនដដែល ដោយគ្មានការហាមឃាត់ត្រឹមត្រូវនោះទេ។ ខុសពីវេបសាយបណ្ដាញសង្គមដទៃៗទៀត ដោយនៅលើ Facebook ត្រូវបានក្រុមហ៊ុនប្រឆាំងនឹងភាពស្អប់ខ្ពើម ឬក៏ការរើសអើង ពីសហរដ្ឋអាមេរិក ADL បានសិក្សារកឃើញថា អ្នកប្រើប្រាស់ប្រមាណជាង 42% ត្រូវបានរងការយាយី ឬថាឲ្យពីអ្នកប្រើដទៃទៀត ជាប្រចាំថ្ងៃតែម្ដង។ ដោយសារតែ បញ្ហាទាំងអស់នោះហើយ បានជាក្រុមហ៊ុនធំៗបានដក Ad របស់ពួកគេចេញបន្ដបន្ទាប់គ្នា ហើយរង់ចាំទាល់តែក្រុមការងារ Facebook អាចរកវិធីដោះស្រាយបញ្ហាទាំងនោះបាន ទើបអាចប្ដូរចិត្តត្រឡប់ទៅដាក់ Ad វិញ។ ជាការពិតណាស់ Facebook មិនទទួលបានផ្ដល់ប្រយោជន៍ពី ព័ត៌មានក្លែងក្លាយ ឬ ផុសបង្ហាញពីការស្អប់ខ្ពើមទាំងអស់នោះទេ ប៉ុន្ដែមកពីវាជាវេបសាយដ៏ធំមួយ ហើយមានអ្នកប្រើយ៉ាងច្រើននាក់ ហេតុនេះហើយ បានជាពិបាកក្នុងការគ្រប់គ្រង ក៏ដូចជាការលុបផុសអាក្រក់ៗ ឬ ការចែកចាយព័ត៌មានមិនពិត ជាដើម។

បើយោងទៅតាមសារព័ត៌មាន Bloomberg បានចង្អុលបង្ហាញឲ្យឃើញថា លោក Mark Zuckerberg បានខាតបង់ប្រាក់ចំណូលអស់រហូតដល់ទៅខ្ទង់ 7 ពាន់លានដុល្លារជាងឯណោះ នៅពេលដែលក្រុមហ៊ុនធំៗនាំគ្នាដក Ad ចេញពីវេបសាយរបស់ខ្លួនបែបនេះ។ ចំណែកឯក្រុមហ៊ុន Facebook ក៏បានខិតខំព្យាយាមពង្រឹងសុវត្ថិភាពជូន អ្នកប្រើប្រាស់ទាំងអស់គ្នា និងបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំរួចមកហើយ ដើម្បីធ្វើការត្រួតពិនិត្យសកម្មភាពអ្នកប្រើ ព្រមទាំងបង្កើតច្បាប់កែតម្រូវឲ្យល្អប្រសើរ ប៉ុន្ដែហាក់បីដូចជា មិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង